បទសម្ភាសន៍VOA៖ មេដឹកនាំបក្សសង្គ្រោះជាតិបង្កើនយុទ្ធនាការការទូតនៅអាស៊ាន
Your browser doesn’t support HTML5
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលនៅនីរទេសខ្លួនក្រៅប្រទេស បានជួបជាមួយនឹងថ្នាក់ដឹកនាំគណបក្សកាន់អំណាចរបស់ម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទ គឺលោកដាទុក សៃហ្វុដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah) ដែលជាអគ្គលេខាធិការនៃគណបក្សសម្ព័ន្ធភាពនៃក្តីសង្ឃឹមដើម្បីពិភាក្សាពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី គឺជាប្រទេសអាស៊ានពីរដែលបានបង្ហាញជំហរមិនសហការតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជាឱ្យចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងក្រោមហេតុផលសិទ្ធិមនុស្សនិងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។ លោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសលោកស្រី មូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិ៕