អ្នកស្រី មូរ សុខហួរ លាលែងពីបក្សប្រឆាំងមកដឹកនាំចលនាស្តារប្រជាធិបតេយ្យ
Your browser doesn’t support HTML5
អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានលាលែងពីគណបក្សប្រឆាំងនេះមកដឹកនាំចលនានយោបាយមួយ ក្នុងគោលបំណងស្តារដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានធ្លាក់ចុះជាបន្តបន្ទាប់។ «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា នៅទីក្រុង Long Beach រដ្ឋ California ដោយប្រមូលផ្តុំសហគមន៍ខ្មែរទាំងអស់នៅក្រៅប្រទេសមកធ្វើការជាមួយគ្នា។ អ្នកស្រី មូរ សុខហួរ ជឿជាក់ថា សហគមន៍ខ្មែរ មានសំឡេងដែលអាចប្រើសម្រាប់អប់រំសហគមន៍អន្តរជាតិអំពីបញ្ហាប្រឈមដែលប្រជាពលរដ្ឋកម្ពុជាជួបប្រទះជារៀងរាល់ថ្ងៃក្នុងមាតុភូមិ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាស អ្នកស្រី មូរ សុខហួរ អំពីចលនានេះដូចតទៅ៖