ភ្នំពេញ៖ ជនរងគ្រោះស្លាប់ដោយសារជំនន់ទឹកភ្លៀងក្នុងប្រទេសកម្ពុជាបានកើនដល់៨២នាក់យ៉ាងតិចគិតមកត្រឹមថ្ងៃចន្ទទី៧ ខែតុលា។
លោកញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកថា ប្រជាពលរដ្ឋជាង៨០ម៉ឺននាក់ទៀតកំពុងទទួលរងផលប៉ះពាល់។ ផ្ទះចំនួន៦៨ខ្នងត្រូវបំផ្លាញទាំងស្រុង សាលារៀនចំនួន៧៦០ ត្រូវបិទទ្វារ មន្ទីរពេទ្យជាង៣០និងវត្តអារ៉ាមជាង៣០០កំពុងលិចទឹក។
រដ្ឋាភិបាលបានសម្រេចលើកពេលបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែជាលើកទី៣នៅឆ្នាំនេះដោយសារតែគ្រោះទឹកជំនន់។
លោកញឹម វណ្ណដា សង្កត់ធ្ងន់លើមូលហេតុនៃប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាទទួលរងគ្រោះដោយទឹកជំនន់ចំនួនពីរលើកធ្ងន់ធ្ងរគឺនៅឆ្នាំ២០០៩និងឆ្នាំ២០១១។ នៅឆ្នាំ២០០៩ មានជនរងគ្រោះស្លាប់ចំនួនជាង១៤០នាក់។ រីឯឆ្នាំ២០១១ អ្នកស្លាប់កើនដល់២៤៧នាក់ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួនជាង១លាន២សែននាក់ក្នុងខេត្តក្រុងចំនួន១៨៕

Your browser doesn’t support HTML5