លោក​ប្រធានាធិបតី ត្រាំ ចាប់ផ្ដើម​យុទ្ធនាការ «សណ្ដាប់​ធ្នាប់​សង្គម» កាលពី​ថ្ងៃ ៤ កក្កដា

Your browser doesn’t support HTML5

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ថ្ងៃ ៤ កក្កដា នៅ​រដ្ឋ South Dakota និង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ទាំង​ពីរ​នោះ លោក ត្រាំ បាន​បញ្ចេញ​សារ​ធ្ងន់ៗ​លើ​​​សណ្ដាប់ធ្នាប់​សង្គម ដែល​នោះ​គឺ​ជា​អ្វី​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ផ្ដោត​ទៅ​លើ​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ អ្នកស្រី Patsy Widakuswara អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​នៅ​សេតវិមាន បាន​ធ្វើ​ដំណើរ​ជាមួយ​​លោក ត្រាំ ទៅ​កាន់​រដ្ឋ South Dakota ហើយ​បាន​​រាយការណ៍​អំពី​រឿង​នេះ។ អ្នកស្រី​ ហុង ចិន្ដា ប្រែសម្រួល៕