​រូបភាព​ជុំវិញ​ពិភពលោក ០៧​ តុលា ២០១៩

  • VOA English

បាតុករ​គាំពារ​បរិស្ថាន​ប្រមូលផ្តុំ​ជុំវិញ​ក្បាល​រូប​សំណាក​ ដែលត្រូវ​បាន​រឹបអូស​ដោយ​ប៉ូលិស​នៅ​លើ​ស្ពាន​ Lambeth ក្នុង​ក្រុង​ឡុងដ៍។

​បុរស​កាន់​សាសនា​ជ្វីប​បែប Ultra-Orthodox ធ្វើ​ការ​បួង​សួង​តាម​ជញ្ជាំងមួយ​ក្នុង​ក្រុង​ Ramat Gan នៅ​ប្រទេស​អ៊ីស្រាអែល។

​ជនរងគ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារ​ផ្នែក​ជលផល​ជប៉ុន​ជួយ​សង្រ្គោះ​កម្មករ​កូរ៉េខាងជើង​ បន្ទាប់​ពី​ទូកនេសាទ​របស់​ពួកគេ​បាន​លិច​ បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ទូកល្បាត​ជប៉ុន​ នៅ​តំបន់​ឆ្នេរ​ភាគខាងលិច​​ប្រទេស​ជប៉ុន។
 

ជនស៊ីរី​អម្បូរ​ Kurds ប្រមូល​ផ្តុំ​ជុំវិញ​រថយន្ត​យោធា​អាមេរិក​អំឡុងពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​តួកគី​ នៅ​ខេត្ត Hasakeh ប្រទេស​ស៊ីរី ជិត​ព្រំដែន​ជាមួយ​តួកគី កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នាំ២០១៩។

ពលរដ្ឋ​ក្នុង​សហគមន៍ Sengwer ដែល​រស់​នៅ​ក្នុង​ព្រៃ Embobut ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta ដើម្បី​បង្ហាញ​ញ្ញត្តិ​មួយ​ ដើម្បី​បញ្ឈប់​ការ​ជម្លៀស​ចេញ​ពី​តំបន់​ព្រៃ​ ដែល​ពួកគេ​ចាត់ទុក​ជា​ផ្ទះ​សម្បែង​របស់​ខ្លួន។

​រូបភាព​បង្ហាញ​ពី​ផ្លូវ​ទទេរ​ស្អាត​មួយ​ឆ្ពោះ​ទៅ​កាន់​ Brandenburg Gate ខណៈ​ដែល​សកម្មជន​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​ពី​ក្រុម Extinction Rebellion បិទ​ផ្លូវ​ជុំវិញ​ Victory Column នៅ​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថត​រូប​អំឡុងពេល​វិស្សមកាល​នៅ​តំបន់​ស៊ីបេរី កាល​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ​២០១៩។

ជនភៀសខ្លួន​ និង​ជនចំណាកស្រុក​មក​ដល់​កោះ Lesbos តាម​សាឡាង​ នៅ​កំពង់ផែ Piraeus ប្រទេស​ក្រិក។

នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau ចូល​រួម​ពិធី​ដាំដើមឈើ​ជាមួយ​កូនប្រុស​លោក​ឈ្មោះ Hadrien អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្រុង Plainfield ខេត្ត Ontario ប្រទេស​កាណាដា។

កសិករ​ប្រមូលផល​ផ្លែ​ក្រេនប៊េរី​នៅ​ឯ​ចម្ការ​មួយ​ក្នុង​ភូមិ Selische ប្រទេស​បេឡារុស។

​ក្មេងៗ​លេង​នៅ​លើ​ឆ្នេរ​មួយ​នៅ​ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នាំ​២០១៩។

សិល្បករ​របាំធ្វើ​ការ​សម្តែង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ១៣០ នៃ​ការ​សម្តែងរបាំ​ Moulin Rouge នៅ​ក្រុងប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ​២០១៩។

អ្នក​ជំនាញ​ឡើង​ម្នាក់​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឡើង​ជម្រាល​ភ្នំ​ប្រចាំ​ឆ្នាំ ២០១៩ នៅ​កោះ Kalymnos ប្រទេស​ក្រិក។