រូបភាព​ជុំវិញ​ពិភពលោក​ ២៩ តុលា​ ២០១៨ 

  • VOA English

ជន​ចំណាកស្រុក​ឆ្លង​ទន្លេ​ Suchiate ពី​ក្រុង Tecun Uman ប្រទេស​ហ្វាតេម៉ាឡា ទៅ​កាន់​ក្រុង Ciudad Hidalgo ប្រទេស​ម៉ិចស៊ិក បន្ទាប់​ពី​មាន​ការ​ដាក់​របាំង​បង្ខាំង​នៅ​លើ​ស្ពាន។

បុរស​ម្នាក់​អង្គុយ​ពី​មុខ​ស្លាក​រំឭក​ឈ្មោះ​ជន​ ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​នៅ​វិហារ​អម្បូរ​ជ្វីព Tree of Life ក្នុង​ក្រុង Pittsburgh រដ្ឋ​ Pennsylvania។

បាច់ផ្កា​ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​ក្លឹប​បាល់ទាត់​ ​Leicester City ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​សេដ្ឋី​ជនជាតិ​ថៃ​ និង​ជា​ម្ចាស់​ក្លឹប​ លោក Vichai Srivaddhanaprabha និង​មនុស្ស​បួន​នាក់​ផ្សេង​ទៀត​ ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​​ឧទ្ធម្ភាគចក្រ​ នៅ​ក្រុង Leicester⁠ ប្រទេស​អង់គ្លេស។

សាច់ញ្ញាតិ​អ្នក​ដំណើរ​ជើង​យន្តហោះ​ JT610 របស់​ក្រុមហ៊ុន​ហោះហើរ Lion Air ដែល​បាន​ធ្លាក់​ចូល​សមុទ្រ ស្រែក​យំ​នៅ​ព្រលាន​យន្តហោះ Depati Amir ក្នុង​ក្រុង Pangkal Pinang កោះ​ Belitung ប្រទេស​ឥណ្ឌូនេស៊ី។

បាតុករ​ម្នាក់​គប់​ដុំ​ថ្ម​ទៅ​លើ​កងទាហាន​អ៊ីស្រាអែល ខណៈ​ដែល​បាតុករ​មួយ​ចំនួន​ទៀត​ដុត​កង់ឡាន​នៅ​ជិត​របង​ព្រំដែន​តំបន់​Gaza អំឡុងពេល​បាតុកម្ម​មួយ។

ព្រះអង្គម្ចាស់​ Harry និង​មហេស៊ី Meghan ជួប​ជាមួយ​តារាសម្តែង​ក្នុង​សម្លៀកបំពាក់​ប្លែកៗ​ អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង Wellington ប្រទេស​ណូវែលសេឡង់។ 

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ភរិយា​លោកស្រី Melania Trump ឲ្យ​​ស្ករ​គ្រាប់​ទៅ​ក្មេងៗ​អំឡុង​ពេល​ពិធី​បុណ្យ Halloween នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

​អ្នក​រើស​អេតចាយ​នៅ​កន្លែង​ចាក់​សំរាម Bhalswa ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។