រូបភាពជុំវិញពិភពលោក ២៦ តុលា ២០១៨
អ្នកបង្វឹកសត្វបក្សីបង្ហាត់បក្សីមួយក្បាលនៅក្រុង Fouzins ប្រទេសបារាំង។
កីឡាករបោកចំបាប់មកពីប្រទេសអាហ៊េ្សបៃហ្សង់ប្រកួតជាមួយកីឡាករម្នាក់ទៀតមកពីប្រទេសកៀហ្ស៊ីស្តង់ នៅក្នុងពានរង្វាន់កីឡាបោកចំបាប់នៅក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។
ទង់ជាតិប្រទេសលីបង់នៅលើទំនប់មួយនៅពេលត្រូវទឹករលកបោកពីលើ នៅឆ្នេរក្រុងបេរូត។
កុមារីអន្តោប្រវេសន៍ វ័យ១៤ឆ្នាំមកពីប្រទេសហុងដុយរ៉ាស ងូតទឹកនៅអូរមួយនៅស្របពេលដែលជនចំណាកស្រុករាប់ពាន់នាក់ពីតំបន់អាមេរិកកណ្តាលបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយឈប់សម្រាកនៅក្រុង Pijijiapan ប្រទេសម៉ិចស៊ិក។
អ្នកភូមិតំបន់Kashmir ធ្វើការបួងសួង នៅក្នុងពិធីបុណ្យសពមួយ។
កម្មករសំណង់ប្រើម៉ាស៊ីនស្ទួចនៅខាងក្នុងអគារមួយនៃព្រលានយន្តហោះអន្តរជាតិ Beijing Daxing។
អ្នកជំនួញម្នាក់យកដៃក្តោបមុខនៅអគារជួញដូរមូលប័ត្រ ក្នុងក្រុងញូវយ៉ក។