រូបភាពជុំវិញពិភពលោក ២៣ តុលា ២០១៩
មន្ត្រីគណៈកម្មការបោះឆ្នោតកណ្តាលស្លៀកពាក់ឈុតសរនិងពាក់ម៉ាសរាប់សន្លឹកឆ្នោតមកពីទីក្រុងស៊ែប៊ីក្នុងរដ្ឋធានីព្រីស្ទីណា នៃប្រទេសកូសូវ៉ូកាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០១៩។
ក្មេងប្រុសម្នាក់ដើរចេញពីសមុទ្រប្រឡាក់ដោយប្រេងនៅឆ្នេរសមុទ្រ Itapuama ក្នុងទីក្រុង Cabo de Santo Agostinho រដ្ឋ Pernambuco ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
ទិដ្ឋភាពពីលើអាកាសបង្ហាញ រថយន្តមួយគ្រឿងនៅតាមផ្លូវក្បែរភូមិ Martkopi ខាងក្រៅទីក្រុង Tbilisi។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ចាកចេញពីផ្លូវ 10 Downing Street ដើម្បីចូលរួមកម្មវិធីសួរសំណួរនាយករដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅសភានៃទីក្រុងឡុងដ៍ កាលពីថ្ងៃពុធកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
ប៉ូលិសម្នាក់តម្រង់កាំភ្លើងទៅកាន់បាតុករអំឡុងបាតុកម្មមួយប្រឆាំងនឹងគម្រោងសេដ្ឋកិច្ចរបស់ប្រទេសឈីលីក្នុងទីក្រុង Santiago កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
នាយកប្រតិបត្តិបណ្តាញសង្គមហ្វេសប៊ុក លោក Mark Zuckerberg ផ្តល់សក្ខីកម្មនៅខាងមុខផ្ទាំង«Zuck Buck» នៅឯគណៈកម្មាធិការហិរញ្ញវត្ថុអំពីផែនការរបស់ក្រុមហ៊ុនលោកក្នុងការដាក់ឲ្យប្រើប្រាស់នៅរូបិយបណ្ណឌីជីថលនៅ Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
អ្នកនេសាទប្រមូលផ្តុំគ្នាផែចំណតអំឡុងពេលព្រះអាទិត្យលិចក្នុងទីក្រុង Yevpatoriya ឧបទ្វីបគ្រីមៀកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
ទិដ្ឋភាពពីអាកាសបង្ហាញពីបាតុករលីបង់ប្រមូលផ្តុំនៅតាមផ្លូវហាយវ៉េភាគខាងជើងរដ្ឋធានី Beirut ភូមិ Jal el-Dib ក្នុងថ្ងៃទី៧នៃបាតុកម្មប្រឆាំងនឹងការតំឡើងពន្ធនិងអំពើពុករលួយរបស់មន្រ្តី។
ប្រជាជននាំគ្នាសម្អាតសំរាមផ្លាស្ទិកចេញពីទន្លេ Buriganga មុននឹងយកវាទៅកែច្នៃប្រើម្តងទៀតក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
សត្វភេទន្លេមួយក្បាលអាយុ៦សប្តាហ៍សំឡឹងមើលខ្លួនឯងក្នុងកញ្ចក់អំឡុងពេលមុជទឹកក្នុងមណ្ឌលផ្នែកសុខុមាលភាពសត្វនៃសួនសត្វក្នុងទីក្រុង Cali ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។