រូបភាពជុំវិញពិភពលោក ២២ តុលា ២០១៩
អ្នកស្រុកនិងអ្នកពន្លត់អគ្គិភ័យសែងរូបចម្លាក់ Black Nazarene ចេញពីផ្ទះដែលត្រូវភ្លើងឆេះមួយក្នុងរដ្ឋធានីម៉ានីលកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
មេដឹកនាំសេរីនិងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងភរិយា Sophie Gregoire Trudeau គ្រវីដៃទៅកាន់អ្នកគាំទ្របន្ទាប់ពីជាប់ឆ្នោតម្តងទៀតនៅមជ្ឈមណ្ឌលសន្និបាត Palais des Congres ក្នុងទីក្រុង Montreal រដ្ឋ Quebec ប្រទេសកាណាដាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (ស្តាំ) ស្រែក«banzai» អបអរអធិរាជ Naruhito (ឆ្វេង) និងរាជនី Masako ក្នុងពិធីគ្រងរាជ Sokuirei-Seiden-no-gi នៅព្រះបរមរាជវាំង Imperial Palace ក្នុងទីក្រុងតូក្យូប្រទេសជប៉ុនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
ស្ត្រីម្នាក់ដើរកាត់ត្រាក់ទ័ររបស់កសិករដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់រួមមានដូចជាគម្រោងឈប់ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត Glyphosate និងចាប់អនុវត្តការពារសត្វ ក្នុងទីក្រុង Bonn ភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
មនុស្សម្នារត់ចេញពីរថយន្តមួយដែលត្រូវភ្លើងឆេះអំឡុងកូបកម្មក្នុងជំរំជនភៀសខ្លួន Hal Far ទីក្រុង Hal Far ប្រទេសម៉ាល់ត៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
តួសម្តែងម្នាក់ឈរកាន់ស្លាកទាក់ទិននឹង Brexit នៅខាងក្រៅរដ្ឋសភាក្នុងទីក្រុងឡុងដ៏កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។
Parliament Hill នាពេលព្រឹកព្រហាមត្រូវបានឃើញបន្ទាប់ពីការបោះឆ្នោតសម័្ពន្ធក្នុងទីក្រុង Ottawa រដ្ឋធានី Ontario ប្រទេសកាណាដា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
អ្នកនេសាទម្នាក់ជិះទូកអណ្តែតនៅក្បែរ«plughole» ក្នុងទីក្រុងDerbyshire ចក្រភពអង់គ្លេសកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។
ស្រ្តីជនជាតិវៀតណាមម្នាក់តម្រៀបរោមមាន់ដើម្បីហាលឲ្យស្ងួតនៅតាមផ្លូវក្នុងទីក្រុងហាណូយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។