រូបភាពជុំវិញពិភពលោក ២១ តុលា ២០១៩
សិស្សសាលាជិះទូក ដោយមានដាក់កង់ទៅជាមួយ ដើម្បីឆ្លងទន្លេ Brahmaputra ក្នុងភូមិ Kasoshila នៅជាយក្រុង Gauhati ប្រទេសឥណ្ឌា។
ទំព័រមុខនៃកាសែតនៅអូស្រ្តាលីបង្ហាញពីយុទ្ធនាការ «សិទ្ធិដើម្បីដឹងឮ» នៅក្រុងកង់ប៉េរ៉ា ប្រទេសអូស្រ្តាលី ដើម្បីតវ៉ាប្រឆាំងនឹងការអនុម័តច្បាប់ដែលរឹតបន្តឹងសេរីភាពសារព័ត៌មាន។
បាតុករលីបង់តវ៉ានៅកណ្តាលក្រុងបេរ៉ូត ដើម្បីទាមទារលក្ខខណ្ឌរស់នៅប្រសើរជាងមុន និងការបណ្តេញក្រុមអ្នកនយោបាយដែលរំលោភបំពានអំណាចអស់ពេលរាប់ទសវត្សរ៍មកនេះចេញពីតំណែង។
មនុស្សស្រីមួយក្រុមឈរនៅខាងក្រៅផ្ទះ ដែលរងការខូចខាតដោយខ្យល់ព្យុះ នៅក្រុង Dallas។
កុមារសូមាលីដើរកាត់ទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់នៅក្រុងម៉ូហ្គាឌីស្យូ។
បាតុករម្នាក់ត្រូវបានកៀរដោយរថយន្តប៉ូលិស អំឡុងពេលបាតុកម្មមួយប្រឆាំងនឹងម៉ូដែលសេដ្ឋកិច្ចរបស់រដ្ឋ នៅក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
សុនខមួយក្បាលស្លៀកក្នុងសម្លៀកបំពាក់មួយដើម្បីចូលរួមក្នុងពិធីដង្ហែក្បួន Tompkins Square Halloween Dog Parade នៅក្រុង Manhattan នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
បុរសម្នាក់បង្ហាញក្តាមមួយក្បាលគ្របដណ្តប់ដោយប្រេង បន្ទាប់ពីមានការកំពប់ប្រេងនៅក្រុង Pernambuco ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
អ្នកថ្មើរជើងម្នាក់ដើរកាត់គំនូរលើជញ្ជាំងមួយនៃស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange នៅជិតអគារតុលាការ Westminster Magistrates Court ក្នុងក្រុងឡុងដ៍។
ក្រុមអ្នកចែវទូកធ្វើការហាត់សមនៅលើទន្លេចៅព្រះយ៉ា ក្នុងក្រុងបាងកក ប្រទេសថៃ។