រូបភាពជុំវិញពិភពលោក ១៥ តុលា ២០១៩
អ្នកប្រមូលសំរាមដឹកកំប៉ុងអេតចាយទៅជាយក្រុងហាណូយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ដើមឈើរដូវស្លឹកឈើជ្រុះ នៅតាមច្រាំងទន្លេ Spree ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
បុរសម្នាក់ធ្វើចង្កៀងដើម្បីតុបតែងព្រះវិហារនិងផ្ទះអំឡុងពិធីបុណ្យពន្លឺហិណ្ឌូក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
អ្នកពន្លត់អគ្គិភ័យជនជាតិលីបង់កំពុងពន្លត់ភ្លើងនៅក្បែរ Beirut ប្រទេសលីបង់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ អគ្គិភ័យមួយបានរាលដាលច្រើនកន្លែងក្នុងប្រទេសលីបង់ដែលបានបង្ខំឲ្យប្រជាជនភៀសខ្លួនទាំងយប់ក្នុងភូមិភាគខាងត្បូងទីក្រុង Beirut។
ស្ត្រីម្នាក់សំឡឹងមើលផ្ទះដែលត្រូវបានបំផ្លាញដោយទឹកជំនន់ក្នុងទីក្រុង Nagano កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩បន្ទាប់ពីព្យុះទីហ្វុងបានបក់បោកប្រទេសជប៉ុនកាលពីថ្ងៃទី១២។
សត្វស្វា អាហ្វ្រិក Lou Lou និងកូនស្រីកំពុងស្ថិតក្នុងសួនសត្វទីក្រុង Belo Horizonte ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
មន្ត្រីសែងម្ឈូសលោក Alexei Leonov បុរសដំបូងដែលបានដើរលើអាកាសកាលពីឆ្នាំ១៩៦៥ ក្នុងពិធីបុណ្យសពរបស់លោកក្នុងទីក្រុងMytishchi ខាងក្រៅរដ្ឋធានីម៉ូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ត្រីហែលក្នុងបឹងមួយដែលពេញដោយម្សៅលម្អងពណ៌លឿងក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារទី១៥ ខែតុលា ឆ្នាំ២០១៩។