រូបភាព​ជុំវិញ​ពិភពលោក ១៤ តុលា ២០១៩

  • VOA English

នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau ធើ្វ​ទស្សនកិច្ច​នៅ​ភោជនីយដ្ឋាន​មួយ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្រុង Tilbury ខេត្ត Ontario។

បុរស​ម្នាក់​និយាយ​ជាមួយ​ក្រុម​ជួយសង្រ្គោះ បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា​ Hagibis នៅ​ខេត្ត Nagano ប្រទេស​ជប៉ុន។

ព្រះមហាក្សត្រី​អង់គ្លេស Elizabeth និង​ព្រះអង្គម្ចាស់​ Charles យាង​ជា​អធិបតី​អំឡុងពេល​បើក​សភា​នៅ​វិមាន​ Westminster ក្នុង​ក្រុង​ឡុងដ៍។

​បាតុករ​បាញ់​អាវុធ​ច្នៃ​ដោយ​ខ្លួន​ឯង​អំឡុងពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​គោលនយោបាយ​រឹតត្បិត​ថវិកា​របស់​​ប្រធានាធិបតី​អេក្វាឌ័រ​លោក Lenin Moreno នៅ​ក្រុង​ Quito កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១៩។

បាតុករ​ដុត​បារ៉ាស និង​កង់ឡាន​នៅ​ផ្លូវ Conakry អំឡុងពេល​បាតុកម្ម​មួយ​នៅ​ប្រទេស​ហ្គីណេ។

សុនខ​​មួយ​ក្បាល​ល្បាត​បន្ទប់ Royal Gallery មុន​ពេល​ពិធី​បើក​សភា​នៅ​វិមាន​ Westminster ក្នុង​ក្រុង​ឡុងដ៍។

​បាតុករ​ដុត​ភ្លើង​អំឡុងពេល​បាតុកម្ម​អហិង្សា​មួយ​នៅ​ក្រុង​ហុងកុង។

រថក្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​កំពង់ផែ​យោធា​នៅ​ក្រុង Vlissingen ប្រទេស​ហូឡង់។

ចង្កៀង​គោម​ត្រូវ​បាន​ដុតបំភ្លឺ​​អំឡុងពេល​ពិធី​បុណ្យ Wan Ok Phansa នៅ​វត្ត Xieng Thong ក្នុង​ក្រុង​លួងព្រះបាង ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១៩។