លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាមានការញោចអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសាច់ញាតិរបស់ជនរងគ្រោះដោយការបាញ់ប្រហារនៅព្រះវិហារគ្រឹស្តសាសនាជាប្រវត្តិសាស្រ្តរបស់ជនជាតិស្បែកខ្មៅបាននិយាយថា ពួកគេមានបំណងអត់ឱនទោសដល់បុរសនោះ ដែលគេបានរកឃើញថា ជាឃាតុករនោះ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការអត់ឱនទោសឲ្យរបស់សាច់ញាតិជនរងគ្រោះ ជាការសម្តែងនូវជំនឿមួយ ដែលមិនអាចនឹកស្មានដល់ ក៏ប៉ុន្តែនេះបានឆ្លុះបញ្ចាំងពីភាពល្អប្រពៃរបស់ជនជាតិអាមេរិកាំង។
មនោសញ្ចេតនាបានកើតមានឡើងនៅក្នុងបន្ទប់តុលាការក្រុង Charleston រដ្ឋ South Carolina កាលពីរសៀលថ្ងៃសុក្រ នៅពេលដែលសាច់ញាតិរបស់ជនរងគ្រោះ៩នាក់នៃការបាញ់សម្លាប់រង្គាលនៅឯព្រះវិហារ Emanuel AME បាននិយាយទៅកាន់បុរសដែលរងការចោទប្រកាន់ពីការសម្លាប់សាច់ញាតិរបស់ពួកគេ។
កូនស្រីរបស់ Ethel Lanceអាយុ៧០ឆ្នាំបានប្រាប់ឃាតុករ Dylann Roofថា អ្នកឯង បានយករបស់ដ៏មានតម្លៃបំផុតពីខ្ញុំ។ ខ្ញុំនឹងមិននិយាយបញ្ហានេះម្តងទៀតទេ។ ខ្ញុំនឹងមិនអាចអោបគាត់ម្តងទៀតទេ។ សំឡេងរបស់អ្នកស្រីញ័រប្រកបដោយការឈឺចាប់។ គាត់បាននិយាយទៀតថា «ក៏ប៉ុន្តែព្រះនឹងអត់ឱនទោសឲ្យអ្នកឯង។ ខ្ញុំនឹងអត់ឱនទោសឲ្យអ្នកឯង»។
Roof បានមើលវីដេអូដែលគេដាក់នៅក្នុងបន្ទុកមួយ ដែលនៅទីនោះជននោះ បានត្រូវអមដោយក្រុមមន្រ្តីពង្រឹងច្បាប់ប្រដាប់ដោយអាវុធធុនធ្ងន់២នាក់៕