ទីក្រុងវ៉ាស៊ីនតោន៖លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុងជំរុញលើកទឹកចិត្តឲ្យមានការបញ្ចូលរបៀបថ្មីក្នុងចំណោមពាណិជ្ជករអាមេរិកាំងក្នុងខណៈនោះដែរ ពួកគណៈបក្សសធារណរដ្ឋនិយម បានព្រមានប្រឆាំងដំណោះស្រាយរបស់រដ្ឋាភិបាលក្នុងសន្ទរកថាប្រចាំសប្តាហ៍ឆ្លើយតបរបស់ខ្លួន។
លោកប្រធានាធិបតីអូបាម៉ា បានថតសាររបស់លោកនៅដើមសប្តាហ៍នេះនៅរោងចក្ររបស់ក្រុមហ៊ុនថាមពល (Orion Energy System) អូរ៉ាយយ៊ិន អេនែរស្ស៊ីស៊ិសតឹម ក្នុងរដ្ឋ (Wisconsin) វិសខុនស៊ិន
ភាគខាងជើង ។
លោកមានប្រសាសន៍ថា លោកបានស្នើរការបន្ថយពន្ធច្រើនជាងមុនសម្រាប់ការស្រាវជ្រាវលើក្រុមហ៊ុនដែលផ្សព្វផ្សាយថាមពលស្អាត ដូចជាកម្លាំងខ្យល់ ហើយនឹងផ្ទាំងកញ្ចក់ស្រូបយកកំដៅព្រះអាទិត្យ។
«ការធ្វើដូច្នេះនឹងជួយជំរុញផលិតផលនិងបច្ចេកវិទ្យាថ្មី។ ការណ៍នេះ នឹងនាំឲ្យមានការងារល្អថ្មីហើយនឹងធ្វើឲ្យយើងមានជោគជ័យនៅពេលអនាគត ដោយបញ្ចេញទេពកោសល្យ និងការប៉ិនប្រសប់នៃពាណិជ្ជករនិងកម្មករអាមេរិកាំងនៅទូទាំងប្រទេស»។
លោកអូបាម៉ា មានប្រសាសន៍ថាលោកចង់ឲ្យថាមពលអគ្គីសនី៨០%ក្នុងសហរដ្ឋអាមេរិកកើតចេញពីថាមពលស្អាតនៅឆ្នាំ២០៣៥ ។
សុន្ទរកថារបស់គណៈបក្សសាធារណរដ្ឋនិយម ក៏បានចេញមកពីរដ្ឋវិសខុនស៊ិនដែរ ហើយនិងមកពីលោក (Ron Johnson) រ៉នហ្សនសុន សមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោតថ្មី និងជាអតីតម្ចាស់ក្រុមហ៊ុនផ្លាស់ស្ទិចដែរ។ ក្នុងខណៈពេលដែលពួកសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋនិយម ឥឡូវនេះមានសម្លេងភាគច្រើនក្នុងសភាតំណាងរាស្រ្ត បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំទៅ ពួកគេនៅមានសម្លេងភាគតិចក្នុងព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា មានប្រសាសន៍ថា លោកសង្ឃឹមថាលោកអូបាម៉ានិងប្រធានគណៈបក្សប្រជាធិបតេយ្យ នឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនដែលពឹងផ្អែកលើរដ្ឋាភិបាល បើគេនិយាយអំពីការស្ថាបនាសេដ្ឋកិច្ចសហរដ្ឋអាមេរិកសារឡើងវិញនោះ។
«ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីនិងសម្ព័ន្ធមិត្តរបស់លោកក្នុងសភាសុខចិត្តទទួលយកការពិតមួយនេះគឺ រដ្ឋាភិបាលធំ កំពុងរារាំងការបង្កើតការងារ មិនមែនជួយបង្កើតការងារទេ។ នៅពេលដែលរដ្ឋាភិបាលទីក្រុងស៊ីនតោន បញ្ចប់ការពឹងផ្អែកលើការចំណាយកាន់តែច្រើនឡើងឲ្យបានឆាប់រហ័សនេះ សេដ្ឋកិច្ចរបស់យើង នឹងឃើញការរីកលូតលាស់ពិតប្រាកដភ្លាមៗនេះដែរ"»។
លោកប្រធានាធិបតីអូបាម៉ាមានប្រសាសន៍ថាលោកមានផែនការស្ថិតនៅក្នុងរដ្ឋ (Pennsylvania) ផិនស៊ីលវ៉េញ៉ា នៅសប្តាហ៍ក្រោយដើម្បីជំរុញសារនៃការបញ្ជូលរបៀបថ្មីរបស់លោក ។
សមាជិកព្រឹទ្ធសភា ហ្សនសុន មានប្រសាសន៍បន្តទៀតថាលោកប្រធានាធិបតី គួរចំណាយពេលវេលាបង្កើតផែនការដ៍ច្បាស់លាស់ដើម្បីត្រួតពិនិត្យការចំណាយនិងឧនភាពដ៍ធំមហិមារបស់សហរដ្ឋអាមេរិកដែលត្រូវគេរំពឹងថានឹងឡើងទៅដល់ 1,5 លានលានដុល្លានៅឆ្នាំនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន