លោក​អូបាម៉ា​ប្រកាស​ការ​ផ្លាស់ប្តូរ​ជាប្រវតិ្តសាស្ត្រ​មួយ​ចំពោះ​ទំនាក់ទំនង​អាមេរិក​និង​គុយបា

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ប្រកាស​ការផ្លាស់់ប្តូរ​មួយ​នៅក្នុង​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​គុយបា ខណៈ​ពេល​លោក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​អាមេរិកាំង​ពីបន្ទប់​គណៈរដ្ឋមន្រ្តី​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៧ ខែធ្នូ​ ឆ្នាំ២០១៤។​
 

រដ្ឋមន្ត្រីការបរទេស លោក John Kerry កំពុង​ដើរ​​ទៅជួប​ជាមួយ​​លោក​ Terry Gross ជនជាតិ អាមេរិកាំង ដែលត្រូវបាន​ដោះលែង​នា​ពេល​ថ្មីៗ​នេះ​បន្ទាប់ពីជាប់ពន្ធនាគារ​ក្នុង​ប្រទេស​គុយបា​អស់​រយៈពេល​ជាង៥ឆ្នាំ​​ នៅ​មូលដ្ឋានទ័ព​ Andrews Air Force Base កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។​​​

ប្រធានាធិបតីគុយបា លោក Raoul Castro កំពុង​មាន​ប្រសាសន៍ទៅកាន់​ប្រជាជាតិ​​តាមរយៈ​ទូរទស្សន៍​ជាតិ​នៅក្នុង​ទីក្រុង ឡាហាវ៉ាន (Havana) ក្នុង​ប្រទេស​គុយបា កាល់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។

មនុស្សម្នា​នៅក្នុង​ភោជនីយដ្ឋាន​កំពុង​ទស្សនា​ប្រធានាធិបតីគុយបា លោក Raul Castro ដែលកំពុង​តែ​ថ្លែង​សុន្ទរកថា​កំឡុង​ពេល​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ក្នុង​ទីក្រុង ហាឡាវ៉ាន (Havana) ប្រទេសគុយបា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។​ 

លោក Alan Gross ជនជាតិ​អាមេរិកាំង​ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​៥ឆ្នាំ កំពុង​និយាយ​ជាមួយ​ភរិយា​របស់​គាត់ លោកស្រី Judy មុនពេល​ចាក​ចេញពី​ទីក្រុង​​ហាឡាវ៉ាន (Havana) កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។​

មនុស្ស​មា្ន​មក​ពី​សម្ព័ន្ធ​ ANSWER ដែល​សំដៅដល់​ពាក្យ​ Act Now to Stop War and End Racisim កាន់​បដា​ជា​ច្រើន​ដោយ​បាន​ជម្រុញ​ឲ្យ​ស.រ.អា.​បញ្ចប់​ការដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​គុយបា​កំឡុង​ពេល​បាតុកម្ម​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​អូបាម៉ា​​ប្រកាសការ​ផ្លាស់​ប្តូរ​មួយ​នៅក្នុង​គោល​នយោបាយ​ស.រ.អា.​ជាមួយ​ប្រទេសគុយបា​នៅ​ឯ​សេតវិមាន​កាលពី​ថ្ងៃទី​១៧ ខែធ្នូ​ ឆ្នាំ២០១៤។​

លោក Alan Gross (រូប​ស្តាំ) ដែល​ជា​បុគ្គលិក​របស់​ភ្នាក់ងារ​ស.រ.អា​សម្រាប់​ការ​អភិវឌ្ឃ​អន្តរជាតិ​ ហើយ​ដែល​បាន​ជាប់​ពន្ធនាគារ​បង្ហាញ​រូប​ថត​មួយ​កំឡុង​ពេល​ទស្សនៈកិច្ច​ជាមួយ​មេ​ដឹកនាំ​សហគមន៏​ជ្វីហ្វ​របស់​ប្រទេស​គុយបា​ លោក​ស្រី Adela Dworin និងលោក David Prinstein អនុប្រធាន​មន្ទីរពេទ្យ​ Carlos J. Finlay Military Hospital នៅ​ទីក្រុងឡាហាវ៉ាន​ កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។