រូបភាព​ជុំវិញ​ពិភពលោក ០៥​ វិច្ឆិកា ២០១៩

សាសនិក​ហិណ្ឌូ​សង្កេត​មើល Rakher Upabash នៅ​ខាងមុខ​ព្រះវិហារ Shri Shri Lokenath Brahmachari Ashram ក្បែរទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។

មេដឹកនាំ​ក្រុមជនជាតិ​ដើម​ប្រេស៊ីល​ម្នាក់​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​បំផ្លិចបំផ្លាញ​ព្រៃអាម៉ាហ្សូន​នៅខាងក្រៅ​ទីស្នាក់ការកណ្តាល​របស់​គណកម្មាធិការអឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក។

ប៉ូលិស​កូបកម្ម​ម្នាក់​ត្រូវ​បាន​បាតុករ​គប់​គ្រាប់​បែង​សាំង​ចំ អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ Santiago ប្រទេស​ឈីលី​កាលពី​ថ្ងៃទិ​០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

បុរស​ម្នាក់​កំពុង​ពន្លត់​អគ្គិភ័យ​នៅ​ផ្សារ​ Balogun នៅ​ក្នុង​ទីក្រុង​ Lagos ប្រទេស​នីហ្ស៊េរីយ៉ា។

សត្វកូន​ខ្លារខិន​មួយ​ដែល​ត្រូវ​បាន​គេ​សង្រ្គោះ​ក្នុង​កន្លែង​អភិរក្ស​ធនធាន​ធម្មជាតិក្នុង​ទីក្រុង​ Banda Aceh ប្រទេស​ឥណ្ឌូ​ណេស៊ី។

នេះ​ជា​រូបភាព​បញ្ចេញ​​ដោយលោក ​Saype និង Valentin Flauraud ដែល​បង្ហាញ​ពី​គំនូរ​​ទីធ្លា​ធម្មជាតិនិង​មាន​ដៃពីរ​ចាប់​គ្នា​គូរ​ដោយ​​វិចិត្រករ​​បារាំង​ ស្វីស​ Saype ​នៅ​ក្នុង​សួន​ Treptower Park ក្នុង​ទីក្រុង​បែរឡាំង​ ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​«ធំជាង​ជញ្ជាំង»។

អ្នក​ចូល​រួម​នាំគ្នា​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង​ទីក្រុង​អំឡុង​ពិធី​បុណ្យ​ភ្លើង​គប់ប្រចាំឆ្នាំ​ក្នុង​ទីក្រុង Lewes ចក្រភពអង់គ្លេស។

សត្វ​សេះ​អ៊ីស្លង់​លេង​ក្នុង​ក្រោល​របស់ខ្លួន​ក្នុង​ទីក្រុង​ Wehrheim ក្បែរទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

រថភ្លើង​ច្នៃ​ដោយ​លោក Pavel Chilin បើក​កាត់​ផ្លូវ​រថភ្លើង​និង​កសិដ្ឋាន​ក្នុង​ទីក្រុង Ulyanovka ក្នុង​តំបន់ Leningrad ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។