រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០១៩

  • VOA English

អ្នកទេសចរ​ពាក់ម៉ាសអំឡុងពេលដើរទស្សនាប្រាសាទ Taj Mahal ពេលមានអព្ទខ្លាំង នៅក្រុង Agra ប្រទេសឥណ្ឌា។ 

 

បាតុករប្រឆាំងរដ្ឋាភិបាលដុតភ្លើង ខណៈកងកម្លាំងសន្តិសុខបាញ់គ្រាប់​ និងគប់ឧស្ម័នបង្ហូរទឹកភ្នែកជិតស្ថានីយទូរទស្សន៍ជាតិ នៅក្រុងបាកដាដ  ប្រទេសអ៊ីរ៉ាក់។ 

ប្រមុខរដ្ឋមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី និយាយជាមួយនាយករដ្ឋមន្រ្តីណូវែលសេឡង់លោកស្រី Jacinda Ardern ជិតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤ នៅក្រុងបាងកក ប្រទេសថៃ។ 

ស្រ្តីចូលរួមក្នុងការដើរកាត់វាលខ្សាច់ «Rose Trip Maroc» នៅ​ប្រទេស​ម៉ារ៉ុក។ 

តារាចម្រៀង Halsey ឈរថតជាមួយនឹងពានរង្វាន់ផ្នែក Best Pop និង Best Look អំឡុងពេលពិធីប្រគល់ពានរង្វាន់ MTV Europe Music Awards ឆ្នាំ២០១៩ នៅក្រុង Seville ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

សត្វទុងនៅសួន St. James's Park ក្នុងក្រុងឡុងដ៍។ 

កីឡាករ Geoffrey Kamworor ឈ្នះការរត់ប្រណាំងម៉ារ៉ាតុងផ្នែកបុរស នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

ព្រិលគ្របដណ្តប់លើព្រៃតំបន់ភ្នំ Fagaras នៅប្រទេសរ៉ូម៉ានី។ 

ហ្វូងសត្វចាបនៅជិតក្រុង Gretna Green ប្រទេសស្កុតឡែន។

កម្មករយកខ្សាច់ចេញពីបាតទន្លេ Beki River នៅរដ្ឋ Assam ប្រទេសឥណ្ឌា។