រូបភាព​ជុំវិញ​ពិភពលោក ២៧ វិច្ឆិកា ២០១៩

មនុស្ស​ពីរនាក់​ឈរ​នៅ​ខាង​មុខ​អគារ​មួយ​ដែល​បាន​រលំ​ក្នុង​ទីក្រុង​ Durres ភាគខាងលិច​ប្រទេស​អាល់បានី បន្ទាប់​ពី​បាន​រងគ្រោះ​ដោយ​សារ​ការ​រញ្ជួយ​ដី។

មេដឹកនាំ​សាសនា​នៃ​សហគមន៍​អ៊ីស្រាអែលអេត្យូពីចូល​រួម​ពិធី​បុណ្យ​សាសនា​យូដា Sigd ក្នុង​ទីក្រុង​យេរូសាឡឹម។

កម្ម​ករលាប​ឥដ្ឋ​ជាមួយ​នឹង​ភក់​លាយ​នឹង​អាចម៍​គោ នៅ​ឡឥដ្ឋ​មួយ​ក្នុង​ភូមិ Langolpota ភាគ​ខាងកើត​រដ្ឋ West Bengal ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

និស្សិត​ម្នាក់ព្រួស​ភ្លើង​អំឡុង​បាតុកម្ម​មួយ​សម្រាប់​ Dilan Cruz បាតុករ​វ័យ​ក្មេង​ដែល​ត្រូវ​របួស​ហើយ​បាត់បង់ជីវិត​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូឡុំប៊ី​ក្នុង​ទីក្រុង​ Bogota កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នក​សារព័ត៌មាន​ម្នាក់​ធ្វើការ​លើ​កុំព្យូទ័រ​របស់​ខ្លួន​ក្នុង​បន្ទប់​មួយ​ដែល​ពោរពេញ​ដោយ​សម្ភារៈដែល​បាតុករ​ហុងកុង​ទុកចោល​ក្នុង​មហាវិទ្យាល័យ Polytechnic កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចប៉ាប​ថតរូប​ជាមួយ​ក្រុម​ប៉ូលិស​អ៊ីតាលី​ ក្នុងពេល​ដែល​លោក​មក​ចែកចាយ​ទៅកាន់សាសនិក​ក្នុង St. Peter's Square បុរី​វ៉ាទីកង់។

ពន្លឺភ្លើង​សិល្បៈ«The Cracks» ដោយ​លោក Karolina Howorko ក្នុង​ពិធី​បុណ្យ Amsterdam Light ក្នុង​ទីក្រុង​ Amsterdam ប្រទេស​ហូឡង់។

សត្វ​ឥន្ទ្រីឈ្មោល​មួយ​ក្បាល​ឈ្មោះ Geothermica ស្ថិត​ក្នុង​សួន​បក្សី​ Jurong Bird ក្នុង​ប្រទេស​សិង្ហបុរី។