រូបភាព​ជុំវិញ​ពិភពលោក ២៦ វិច្ឆិកា ២០១៩

មនុស្ស​ម្នាកំពុង​រីករាយ​ទស្សនា​​ទេសភាព​ពីស្ពានថ្មើរជើង​មួយ​នៅ​ក្នុង​សួនឧទ្យាន Zaryadye អំឡុង​ពេល​ព្រះអាទិត្យ​លិចក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

បុរស​ម្នាក់​ដើរ​កាត់​អគារ​បាក់បែក​មួយ​បន្ទាប់​ពីមាន​ការ​រញ្ជួយ​ដី​កម្រិត៦.៤ ​រ៉ិចទ័រ នៅ​ក្នុងទីក្រុង Durres ភាគខាងលិច​ប្រទេស​អាល់បានី ដែល​មាន​មនុស្ស​យ៉ាង​តិច​៤នាក់​បាត់បង់ជីវិត​និង​១៥០​នាក់​រងរបួស។

កសិករ​ចតត្រាក់ទ័រ​របស់​ខ្លួន​នៅផ្លូវ«Road of June 17» ខាងមុខ​ខ្លោងទ្វារ Brandenburg ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។ កសិករ​ជាច្រើន​ពាន់នាក់​នឹង​ចូល​មក​កាន់​រដ្ឋធានី​នេះ​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​កសិកម្ម​អឺរ៉ុប​និង​អាល្លឺម៉ង់។

បាតុករ​អ៊ីរ៉ាក់ទាញ​បុរស​ម្នាក់​ដែល​បាន​ប៉ះត្រូវ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​អំឡុង​បាតុកម្មរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាកដាដ។

អ្នក​ពន្លត់អគ្គិភ័យ​កំពុង​ពន្លត់​ភ្លើង​នៅ​តាម​ផ្លូវ​ហាយវ៉េ១៥៤​ភាគខាងជើងទីក្រុង​ Santa Barbara រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ត្រី​ម្នាក់ដើរ​នៅ​ក្នុង​ចម្ការ​ផ្កា​ក្នុង​ស្រុក Pingchang ក្នុង​ខេត្ត Taoyuan ភាគខាងជើង​កោះតៃវ៉ាន់។

បុរស​ម្នាក់​គង្វៀល​ចៀមមួយ​ហ្វូង​នៅ​លើ​ស្ពាន​ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។

ស្ត្រីម្នាក់​លក់​សណ្តែក​ដី​នៅតាម​ផ្លូវ​អំឡុងការតាំង​បង្ហាញ​ឈ្មោះថា«Kadalekai Parishe» ក្នុង​ទីក្រុង​ Bangalore ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។