រូបភាព​ជុំវិញ​ពិភពលោក ២៦ វិច្ឆិកា ២០១៨ 

  • VOA English

សកម្មជន​ក្រុម​ស្តាំ​និយម​អ៊ុយក្រែន​ដុត​ភ្លើង​សិប្បនិម្មិត​អំឡុងពេល​បាតុកម្ម​មួយ​នៅ​ខាង​មុខ​សភា​ក្នុង​ក្រុង​កៀវ ស្រប​ពេល​ដែល​ពួកគេ​ទាមទារ​ឲ្យ​មាន​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​ប្រទេស និង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។ 

គ្រួសារ​ជនចំណាកស្រុកមួយ​ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់ពាន់​នាក់​ ដែល​ធ្វើ​ដំណើរ​ពី​តំបន់​អាមេរិក​កណ្តាល​មក​កាន់​សហរដ្ឋអាមេរិក រត់​គេច​ពី​គ្រាប់បែក​ផ្សែង​នៅ​ខាង​មុខ​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋអាមេរិក និង​ម៉ិចស៊ិក​ក្នុង​ក្រុង​ Tijuana ប្រទេស​ម៉ិចស៊ិក​កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

ស្រ្តី​ម្នាក់​ជីក​ព្រិល​ចេញ​ជុំវិញ​រថយន្ត​របស់​ខ្លួន​អំឡុងពេល​មាន​ព្យុះ​ទឹកកក​ក្នុង​ក្រុង Arlington Heights រដ្ឋ​ Illinois។

មន្រ្តី​សន្តិសុខ​សូម៉ាលី​រក្សា​សន្តិសុខ​នៅ​កន្លែង​ ដែល​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ផ្សារ​មួយ​ក្នុង​សង្កាត់ Wadajir ក្រុង​ម៉ូហ្គាឌីស្យូ។ 

មនុស្សយន្ត​ OriHime-D បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Ory Lab Inc.ដើម្បី​ជួយ​លើក​កម្ពស់​ការ​ផ្តល់​ការងារ​ឲ្យ​ជនពិការ​ កំពុង​បម្រើ​អតិថិជន​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ 

មន្រ្តី​ប៉ូលិស​អ៊ីស្រាអែល​ពិនិត្យ​មើល​កន្លែង​រងការ​វាយប្រហារ​ដោយ​រថយន្ត​ជិះ​បុក​ជិត​ក្រុង Hebron តំបន់​West Bank។

ហ្វូង​ព្រាប​នៅ​ជិត​ស្រ្តី​ម្នាក់​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ផ្សាររាត្រី​ណូ​អែល​​នៅ​ក្រុង​ Frankfurt ប្រទេស​អាល្លីម៉ង់ ដែល​មាន​ទោងវិល និង​ដើម​សាប៉ាំង​បំពាក់​ទៅ​ដោយ​ភ្លើង​ពណ៌។

រូបថត​បង្ហាញ​ពី​រថយន្ត​ធុន​ធំ​ដែល​រង​ការ​ខូចខាត​មួយ​នៅ​ក្រុង​ Bradshaw រដ្ឋ​⁠ Nebraska សហរដ្ឋ​អាមេរិក។