រូបភាព​ជុំវិញ​ពិភពលោក ២១ វិច្ឆិកា២០១៨

កីឡាករ​អុំទូក​ង​ដ៏វែង​អំឡុង​ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​អកអំបុក​នៅ​លើដងទន្លេ​​រាជធានី​ភ្នំពេញប្រទេស​កម្ពុជា។

អ្នក​ដំណើរ​ឈរតម្រង់ជួរ​គ្នា​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ John F. Kennedy ក្នុង​បុរី​ញូវយ៉ក។​ ក្រុម​ហ៊ុនជើង​ហោះ​ហើរ​​សហរដ្ឋ​អាមេរិក​រំពឹង​ថា​ថ្ងៃពុធ​នជ​នឹង​ជា​ថ្ងៃ​មមាញឹក​បំផុត​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ដោយសារ​អ្នកដំណើរ​ធ្វើដំណើរ​ទៅកាន់ស្រុក​កំណើត​បន្ទាប់ពី​ពិធី​បុណ្យ​Thanksgiving។

កុមារៗ​ដើរកាត់វិហារ​នៃ​ពន្លឺ​ក្នុង​ទីក្រុង​ឡុងដ៏។

បុរស​ម្នាក់​ជិះ​ទូក​ខណ​ដែល​សត្វ​រំពេសមុទ្រ​ហោះ​លើ​ទន្លេ Yamuna នាពេល​ព្រឹក​ព្រហាម​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

តារាសម្តែង​ខ្សែភាពយន្ត​ Bollywood អ្នកនាងDeepika Padukone និង​លោកRanveer Singh ថត​រូប​នៅ​ក្នុង​ពិធីអាពាហ៍​ពិពាហ៍​ខ្លួន​ក្នុង​ទីក្រុង​ Bangalore ប្រទេស​ឥណ្ឌា។

ជន​ចំណាក​ស្រុក​​ពី​អាមេរិក​កណ្តាល​ទៅកាន់សហរដ្ឋ​អាមេរិក​កំពុង​ដើរ​ទៅទីក្រុង Tijuana ក្នុង​ប្រទេស​ម៉ិកស៊ិកកាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ស្រ្តី​ជនជាតិ​យេម៉ែន​ម្នាក់​បី​កូន​​ខ្លួន​ដែល​ខ្វះ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ Taez ភាគ​ពាយព្យ​នៃ​ប្រទេស។