រូបភាព​ជុំវិញ​ពិភពលោក ១៩ វិច្ឆិកា ២០១៩

ព្រះអង្គម្ចាស់​នៃ​ប្រទេស​ម៉ូណាកូ Jacques និង​ព្រះនាងម្ចាស់ Gabriella ឈរ​នៅ​លើ​យ៉រនៃ​ព្រះបរម​រាជវាំង​អំឡុង​ពិធី​បុណ្យជាតិ​របស់​ម៉ូណាកូ។

បាតុករ​ស្រែក​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ Beirut ប្រទេស​លីបង់។

មន្ត្រីក្រុមសង្រ្គោះនិង​ពន្លត់អគ្គិភ័យ​កំពុង​ការពារ​សាលា Colo Heights ពី​ភ្លើង​ភ្នំ Gospers នៅ​ក្បែរ Colo Heights ភាគនិរតីនៃ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។

អ្នក​ថែទាំ​សត្វ​ក្ងាន​លោក Olaf Niess បាន​ដឹក​យក​សត្វ​ទាំង​នេះ​ពី​បឹង​នៅ​កណ្តាល​ទីក្រុង​ទៅ​កាន់​ផ្ទះ​រដូវរងា​របស់​ខ្លួន​ក្នុង​ទីក្រុង​ Hamburg ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់។

មន្ត្រី​ប៉ូលិស​ម្នាក់​តម្រង់កាំភ្លើង​ទៅកាន់​អ្នក​ស្រុក Delmas 95 អំឡុង​បាតុកម្ម​មួយទាមទារ​ឲ្យ​ប្រធានាធិបតី Jovenel Moise ចុះ​ពី​តំណែង​ក្នុង​ទីក្រុង​ Port-au-Prince ប្រទេស​ហៃទី​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

"Jane Doe 15," ស្ត្រី​អនាមិក​អាយុ៣១​ឆ្នាំ​ម្នាក់ ដែលបានចោទ​ប្រកាន់​មន្ត្រី​ហិរញ្ញវត្ថុ​លោក Jeffrey Epstein ថា​បាន​រំលោភ​បំពាន​ផ្លូវភេទ​របស់​នាង​នៅពេល​ដែល​នាង​ជា​ក្មេង​ជំទង់ ពាក់​ខ្សែដៃ «Epstein didn't kill himself» ខណៈ​ដែល​នាង​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា​កាលពីថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេដឹកនាំ​កូរ៉េ​ខាងជើងលោក គីម ជុងអ៊ុន បាន​មក​ទស្សនកិច្ច​នៅ​ស្ថានីយ៍​មច្ឆជាតិ​ក្នុង​ទីតាំង​អាថ៍កំបាំងមួយ។

ពន្លឺភ្លើង​ឡាស៊ែរចែងចាំង​នៅ​ខាង​ក្រោយ​បាតុករ​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រទេស​ឈីលី​ក្នុង​ទីក្រុង Santiago កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

ប្រាសាទ​បុរាណ Parthenon នៅ​លើ​កំពូល​ភ្នំ Acropolis ក្នុង​ទីក្រុង Athens ប្រទេស​ក្រិក។