រូបភាព​ជុំវិញ​ពិភពលោក​ ១៩ វិច្ឆិកា ២០១៨

  • VOA English

ភ្នំ​ភ្លើង​ Volcan de Fuego បញ្ចេញ​កម្អែល​ពី​មាត់​នៅ​ក្រុង Escuintla ប្រទេស​ក្វាតេម៉ាឡា។ ​

ពលរដ្ឋ​ជិះ​ម៉ូតូ​កាត់​រថយន្ត​ក្រុង​ ដែល​ត្រូវ​បាន​ដុត​បញ្ឆេះ​នៅ​ក្រុង Port-au-Prince ប្រទេស​ហៃ​ទី អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចោទប្រកាន់​ពី​បទ​លួច​បន្លំ​សម្បត្តិរដ្ឋ​ពី​កម្មវិធី​របស់​ប្រទេស​វេណេស៊ុយអេឡា ដដែល​បាន​ផ្តល់​ជា​ប្រេង​ក្នុង​តម្លៃ​ទាប​មួយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ជនចំណាកស្រុក​ម្នាក់​ ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់​ពាន់​នាក់​ពី​តំបន់​អាមេរិក​កណ្តាល​ ដែល​ព្យាយាម​មក​សហរដ្ឋអាមេរិក​ ឡើង​របង​ព្រំដែន​រវាង​ប្រទេស​ម៉ិចស៊ិក​និង​សហរដ្ឋអាមេរិក​ ក្នុង​ក្រុង Tijuana ប្រទេស​ម៉ិចស៊ិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

កីឡាករ​វាយ​តេន្នីស​ Alexander Zverev មក​ពី​អាល្លឺម៉ង់ លើក​ពាន​ បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ Novak Djokovic មក​ពី​ប្រទេស​សេប៊ី​ ក្នុង​ការ​ប្រកួត​វាយតេន្នីស​អន្តរជាតិ​ ATP World⁠ Tour វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​ក្នុង​កីឡាដ្ឋាន​ O2 ក្នុង​ក្រុង​ឡុងដិ៍ ប្រទេស​អង់គ្លេស​ កាល​ពី​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

មនុស្ស​មួយ​ក្រុម​ចុះ​ពី​ជម្រាល​ភ្នំ​​នៅ​ក្នុង​យានយន្ត​ផ្គុំ​ឡើង​ដោយ​ខ្លួន​ឯង​មួយ​អំឡុងពេល​ពិធី​បុណ្យ​រថយន្ត​​លើក​ទី​២៩ នៅ​ក្រុង Medellin ប្រទេស​កូឡុំប៊ី កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

បាឡុង​ប្រើ​ខ្យល់​ក្តៅ​ត្រូវ​បាន​បង្ហោះ​ឡើង​អំឡុងពេល​ពិធី​បុណ្យ​បាឡុង​ប្រើ​ខ្យល់​ក្តៅ​លើក​ទី​២៧ នៅ​ក្រុង Leon ប្រទេស​ម៉ិចស៊ិក​ កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

សិស្ស​សាលា​ស្រី​ម្នាក់​គូរ​មុខ​ នៅ​ក្នុង​ពិធី​បុណ្យ​បង្គន់​អន្តរជាតិ​ ក្នុង​ក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា។ 

ក្រុម​អ្នក​គាំទ្រ​អតីត​មេដឹកនាំ​ផ្តាច់ការ​របស់​អេស្ប៉ាញ លោក​ Francisco Franco ធ្វើ​កាយវិការ​គោរព​បែប​ហ្វាស៊ីស (Fascist) អំឡុងពេល​ពិធី​បុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​នៅ​ក្រុង​ម៉ាឌ្រីដ កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។