រូបភាព​ជុំវិញ​ពិភពលោក ១៣ វិច្ឆិកា ២០១៩

មន្ត្រី​ការទូត​កំពូល​របស់សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេ​សអ៊ុយក្រែន​លោក William Taylor(ឆ្វេង) និង​មន្ត្រី​សេវាកម្ម​ការងារ​បរទេស​លោក George Kent ស្បថ​មុន​នឹង​ចូល​បកស្រាយជាមួយ​គណកម្មាធិការ​ស៊ើបអង្កេត​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទូក​មួយ​បាន​ជាប់​នៅ​ច្រាំង ក្នុង​ទីក្រុង​ Venice កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ អភិបាល​ទីក្រុង​ Venice បន្ទោស​ការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​នៅ​ទីក្រុងនេះ​ហើយ​កម្ពស់​ទឹកឡើង​ដល់​កម្រិត​ខ្ពស់​ទីពីរ​ដែល​ធ្លាប់​បាន​កត់ត្រា។

មន្ត្រី​ប៉ូលិស​ជាតិ​បំបែក​ក្រុម​បាតុករ​ឯករាជ្យ​ដែល​បាន​បិទ​ផ្លូវ​ហាយវ៉េ​នៅ​ក្បែរ​ទីក្រុង​ Girona ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ត្រី​ជនជាតិ​ប៉ាគីស្ថាន​ទូល​ទឹកដោះ​អូដ្ឋ​ នៅពេល​ដែល​ពួកគាត់កំពុង​ដឹកហ្វូង​សត្វ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ Peshawarប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

បាតុករ​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​កូបកម្ម​អំឡុង​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​សង្គម​ពី​ប្រធានាធិបតី​ឈីលី​លោក Sebastian Pinera កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

កុមារ​ជនជាតិ​អាហ្វហ្គានីស្ថាន​កំពុង​លេង​នៅ​រោងចក្រ​ឡឥដ្ឋ​ជាយក្រុង​ Jalalabad ភាគខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

សត្វ​ខ្លា​ឃ្មុំ​ផេនដា​ឈ្មោល​ឈ្មោះ Jiao Qing កំពុង​ស្ថិត​ក្នុង​ម៉ាស៊ីនស្កេន CT នៅ​វិទ្យាស្ថាន​សម្រាប់​សួនសត្វ​និង​ការ​ស្រាវជ្រាវ​សត្វ​ព្រៃ (IZW) ក្នុង​ទីក្រុង​ Lebniz ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។