រូបភាព​ជុំវិញ​ពិភពលោក​ ១២ វិច្ឆិកា ២០១៨ 

  • VOA English

ផ្សែង​ និង​ភ្លើង​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ នៅ​​ភាគខាង​ត្បូង​តំបន់​⁠Gaza Strip ជិត​ព្រំដែន​ជាមួយ​អេហ្ស៊ីប។ 

ទូកង​​​វែង​ជាង​គេ​បង្អស់​ ដែល​អាច​ផ្ទុក​អ្នក​អុំ​បាន​ ១៧៩ នាក់​ ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេគង្គ​អំឡុង​ពេល​ពិធី​បុណ្យ​​មួយ​នៅ​ខេត្ត​ព្រៃវៃង។ 

បុរស​ជនជាតិ​ឥណ្ឌា​ជិះ​រទេះ​អូដ្ឋ​មួយ​អំឡុងពេល​ពិព័រណ៍​សត្វ​អូដ្ឋ​ Puskhar Camel Fair ក្នុង​ក្រុង​ Puskhar រដ្ឋ​ Rajasthan។ 

យន្តហោះ​ទម្លាក់​សារធាតុ​ពន្លត់​ភ្លើង​ ខណៈ​ដែល​ក្រុម​ពន្លត់​​អគ្គីភ័យ​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង​ Malibu រដ្ឋ​ California សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

ពលរដ្ឋចូលរួមក្នុងថ្ងៃបុណ្យ Veteran Day នៅក្រុង​ញូវយ៉ក កាល​ពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

រថយន្ត​​ដឹក​ភៀសខ្លួន​រាប់​ពាន់​នាក់​ ដែល​ធ្វើ​ដំណើរ​មក​ពី​តំបន់​អាមេរិក​កណ្តាល​មក​កាន់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ពលរដ្ឋ​មើល​ទៅ​កម្រង​ផ្កា​នៅ​ក្នុង​ពិធី​រំឭក​ការ​បញ្ចប់​សង្រ្គាម​លោកលើក​ទី​មួយ​ នៅ​ក្រុង​ឡុងដិ៍​ប្រទេស​អង់គ្លេស។ 

ក្រុម​អ្នក​រត់​ប្រណាំង​រត់​កាត់​ជម្រាល​ភ្នំ​មួយ​ ដែល​​រង​ការ​ខូចខាត​ ដោយ​ភ្លើង​ឆេះ​ព្រៃ ក្នុង​ខែ​កក្កដា​កន្លង​ទៅ អំឡុងពេល​ការ​ប្រកួត​រត់​ប្រណាំង​ម៉ារ៉ាតុង នៅ​ភូមិ Mati ជិត​ក្រុង​អាថែន ប្រទេស​ក្រិក កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។