នេះគឺជាសៀវភៅប្រលោមលោកដ៏អស្ចារ្យខ្នាតវែង៥០០ទំព័រ ដែលជួយដល់ការស្រមៃរបស់លោកអំពីរឿងរ៉ាវនៃសម័យអង្គរ។
រដ្ឋវឺជីញ៉ា៖ ដោយសារអារម្មណ៍ចង់ដឹងអំពីអ្នកសង់អង្គរនិងចង់ជួបអ្នករស់នៅសម័យនោះ អ្នកកាសែតចូលនិវត្តន៍អាមេរិកាំងម្នាក់គឺលោក ចន ប៊ជិស (John Burgess) ព្យាយាមអស់រយៈពេល១០ឆ្នាំបង្កើតតួអង្គស្រ្តីអង្គរម្នាក់ដែលរស់នៅជាមួយនឹងព្រះរាជានិងដឹងរឿងរ៉ាវទាំងឡាយក្នុងសម័យអង្គរ តាមរយៈ សៀវភៅប្រលោមលោកមួយក្បាលដែលមានចំណងជើងថា «ស្រ្តីនៃអង្គរ» ឬ «Woman of Angkor»។
អ្នកនិពន្ធ ចន ប៊ជិស បានប្រាប់វីអូអេនៅឯពិធីផ្សព្វផ្សាយសៀវភៅរឿង «ស្រី្តនៃអង្គរ» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបណ្ណាគារ One More Page Book នាទីក្រុង Falls Church រដ្ឋVirginia សហរដ្ឋអាមេរិកថា អង្គរវត្តគួរមានភាពល្បីឈ្មោះជាងនេះ។
«ខ្ញុំចង់ឲ្យអង្គរល្បីជាងនេះនៅក្នុងពិភពលោក។ នៅលោកខាងលិច យើងធំដឹងក្តីដឹងអំពីអេហ្ស៊ីបបុរាណ ក្រិចបុរាណ និងរ៉ូមបូរាណ។ យើងដឹងអំពីព្រះរាជាដ៏មានឫទ្ធិអំណាចអស្ចារ្យ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃអារិយធម៌ទាំងនោះ ប៉ុន្តែអរិយធម៌អង្គរដែលមានភាពរុងរឿង ភាពអស្ចារ្យ សំណង់ និងសិល្បៈ ដូចអារិយធម៌ទាំងនោះដែរ មិនសូវមានអ្នកស្គាល់នៅសហរដ្ឋអាមេរិកទេ។ ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈសៀវភៅនេះ នឹងមានមនុស្សមួយចំនួនថែមទៀតដឹងអំពីអរិយធម៌ដ៏អស្ចារ្យនេះ»។
លោក ដេវីដ សាម្ម័រស៍ (David Summers) គឺជាមន្ត្រីចូលនិវត្តក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកបានអានសៀវភៅនេះ បានប្រាប់វីអូអេ នៅឯពិធីផ្សព្វផ្សាយសៀវភៅប្រលោមលោកនេះ ថា នេះគឺជាសៀវភៅប្រលោមលោកដ៏អស្ចារ្យខ្នាតវែង៥០០ទំព័រ ដែលជួយដល់ការស្រមៃរបស់លោកអំពីរឿងរ៉ាវនៃសម័យអង្គរ។
«ខ្ញុំខ្លួនឯងធ្លាប់បានទៅមើលអង្គរ ដែលជាហេតុធ្វើឲ្យខ្ញុំចង់អានសៀវភៅនេះ ពីព្រោះនៅ ពេលដែលខ្ញុំនៅទីនោះ ខ្ញុំស្ញប់ស្ញែងនឹងភាពអស្ចារ្យរបស់អង្គរគឺធំជាងការគិតរបស់ខ្ញុំ អាថ៌កំបាំងជាង ខ្ពស់ជាង និងស្អាតជាងការគិតរបស់ខ្ញុំឆ្ងាយណាស់»។ ពេលនោះខ្ញុំមានសំណួរថា «អ្នកណានៅទីនេះ?» «អ្នកណាសង់?» គ្មានចម្លើយល្អទេ។ គេថា «ខ្ញុំគិតថា ប្រហែលជាធារាសាស្ត្រ ប្រហែលជារបៀបធ្វើស្រែនៅពេលនោះ ហើយដែលធ្វើឲ្យសម័យនោះក្លាយជាមហាអាណាចក្រ។ ដូច្នេះសៀវភៅនេះប្រាប់រឿងរ៉ាវទាំងនោះ»។
ចំណែកនាង ឡាយ ប៉ូលីន ខ្មែរអាមេរិកាំងម្នាក់នៅរដ្ឋវីជីញ៉ា ដែលចូលរួមពិធីផ្សព្វផ្សាយសៀវភៅនោះដែរ ប្រាប់វីអូអេ ថា នាងចង់អានសៀវភៅប្រលោមលោក រឿង «ស្រ្តីនៃអង្គរ» ដោយសារនាងចង់ដឹងអំពីដំណើរជីវិតនិងវប្បធម៌ខ្មែរសម័យអង្គរ។
«ខ្ញុំពិតជាចង់យល់ដឹងអំពីអន្តរកម្មរវាងតូអង្គស្រ្តីនៃអង្គរ ដែលរស់ជាប្រជាពលរដ្ឋធម្មតា និងការធ្វើអន្តរកាល និងរាល់បញ្ញតិ្តច្បាប់។ ដូច្នេះខ្ញុំពិតជាចង់យល់ដឹងអំពីវប្បធម៌និងប្រវត្តិសាស្ត្រសម័យនោះ»។
សៀវភៅប្រលោមលោករឿង«ស្រី្តនៃអង្គរ»លក់អស់គ្មានសល់នៅបណ្ណាគារ One Page Book៕