គណបក្ស​គ្រប់គ្រង​​កូរ៉េ​ខាងជើង​បង្កើត​តំណែង​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Kim Jong Un

  • ​Reuters

រូប​ឯកសារ៖ មេ​ដឹកនាំ​កូរ៉េខាង​ជើង​លោក​ Kim Jong Un​ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​បក្ស​កុម្មុយនីស្ត​​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ ២០២១។

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​គណបក្ស​កាន់​អំណាច​របស់​កូរ៉េ​ខាងជើង​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ក្នុង​ការ​បង្កើត​តំណែង​ទី​២​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Kim Jong Un​ ខណៈលោក​ស្វះស្វែង​កែ​លម្អ​នយោបាយ​ក្នុង​ស្រុក។

ដោយ​ដក​ស្រង់​ប្រភព​មិន​ផ្តល់​អត្តសញ្ញាណ​ហើយ​ដែលដឹង​ច្រើន​អំពី​ប្រទេស​កូរ៉េ​ខាងជើងទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​ថាអ្នកកាន់​តំណែង​ថ្មី​គឺ​លេខាធិការ​ទីមួយ​នេះ​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​ក្នុង​នាម​លោក​គីមជុងអ៊ុន។ លោក​ Kim​ បាន​ពង្រឹង​អំណាច​របស់​លោក​នៅ​ឯសមាជ​គណបក្ស​ពលករ​កូរ៉េ​កាលពី​ខែ​មករា​ជាកន្លែង​ដែល​គាត់ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការដោយ​កាន់តំណែង​ចុងក្រោយ​របស់​ឪពុក​របស់​លោក​គឺ​លោក​ Kim Jong Il។

ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា​ឥឡូវ​នេះ​លោក​ Kim ​ចង់​ឲ្យ​គណបក្ស​នេះ​ដើរតួនាទី​កាន់តែ​ធំ​នៅ​ក្នុង​រដ្ឋាភិបាល​បើ​ប្រៀបធៀប​ទៅនឹង​រដ្ឋបាល​របស់​ឪពុក​របស់​គាត់​ដែល​ផ្តោត​លើ​យោធា។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្រសួង​បង្រួប​បង្រួម​របស់​កូរ៉េ​ខាងត្បូង​បាន​បញ្ចាក់​ថា ច្បាប់ថ្មី​របស់​គណបក្ស​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង​បន្ទាប់ពី​កិច្ច​ប្រជុំ​នៅ​ខែ​មករា។ ក៏ប៉ុន្តែ ក្រសួង​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​នេះ​មិន​អាច​បង្ហាញ​ព័ត៌មាន​លំអិត​បាន​ទេ។

លោក​ Kim Jong Un ​ផ្ទាល់​បាន​ប្រើ​តួនាទី​ជា​លេ ខាទី​១​នេះ​ចាប់ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦។ ទីភ្នាក់ងារ​ព័ត៌មានYonhap បន្ត​ថា មុខ​តំណែង​ថ្មី​នេះ​គឺ​ជា​លេខា​ជាន់ខ្ពស់​បំផុត​របស់​លេខាធិការ​ចំនួន​៧​រូប​របស់​គណបក្ស​ហើយ​ទំនង​ជា​បាន​ទៅលោក Jo Yong Won ប្រធាន​គណៈ​ប្រធាន​ការិយាល័យ​នយោបាយដែល​មាន​សមា ជិក​៥ រូប៕