ពិព័រណ៍រូបគំនូរ «សេរីភាពទាំងបួន» របស់វិចិត្រករ Norman Rockwell
វិចិត្រករលោក Norman Rockwell ទទួលបានការជំរុញចិត្តពីសុន្ទរកថា «សេរីភាពទាំងបួន» របស់ប្រធានាធិបតីអាមេរិកលោក Franklin D. Roosevelt នៅក្នុងការគូរគំនូររបស់លោក ហើយផ្ទាំងរូបគំនូរទាំងនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី The Saturday Evening Post ផងដែរ។ (J.Taboh/VOA)
ផ្ទាំងគំនូរ «សេីភាពនៅក្នុងការបញ្ចេញមតិយោបល់» របស់វិចិត្រករលោក Norman Rockwell ត្រូវបានបំផុសឡើងដោយការនិយាយរៀបរាប់ដោយសុចចិត្តមួយរបស់អ្នករិះគន់ម្នាក់នៅអំឡុងពេលកិច្ចប្រជុំក្នុងសាលាក្រុងនៅរដ្ឋ Vermont។ (J.Taboh/VOA)
ដោយសង្កត់ធ្ងន់ពីសាមគ្គីភាពទោះបីជាមានភាពខុសគ្នាក៏ដោយ ផ្ទាំងគំនូរ «សេរីភាពនៅក្នុងការគោរពបូជា» ផ្តល់ទស្សនវិស័យសម្រាប់ពិភពលោក ដោយមិនមានការរើសអើងជំនឿសាសនា។ (J.Taboh/VOA)
ផ្ទាំងគំនូរ «សេរីភាពពីការស្ថិតក្រោមការចង់បាន» បានក្លាយជាគំរូមួយសម្រាប់ថ្ងៃបុណ្យថ្លែងអំណរគុណ។ អ្នកជិតខាង និងសមាជិកគ្រួសាររបស់វិចិត្រករ Norman Rockwell ឈរបង្ហាញខ្លួននៅក្នុងបន្ទប់គូររូបរបស់លោកសម្រាប់គំនូរនេះ។ (J.Taboh/VOA)
ប្រសិនបើវាមិនមែនសម្រាប់សង្កត់ធ្ងន់ពីសង្រ្គាមនៅអឺរ៉ុប ផ្ទាំងគំនូរ «សេរីភាពពីភាពភ័យខ្លាច» ប្រហែលហាក់ដូចជាទេសភាពមួយដ៏ស្ងប់ស្ងាត់ ដែលបង្ហាញពីការដែលឪពុកម្តាយគួរដាក់កូនក្នុងដំណេកឲ្យបានសុខស្រួល។ (J.Taboh/VOA)