កម្រងរូបភាព៖ អ្នកជ័យលាភីពានរង្វាន់ណូបែលឆ្នាំ ២០១៦

លោក Yoshinori Ohsumi សាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​បច្ចេកទេស​ក្រុង​តូក្យូ (Tokyo Institute of Technology) បង្ហាញ​ស្នាម​ញញឹម​ បន្ទាប់​ពី​លោក​ទទួល​ផ្នែក​ពានរង្វាន់​ណូបែល​ផ្នែក​ឱសថសាស្រ្ត​ក្នុង​ក្រុង Yokohama ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៦។

សាស្រ្តាចារ្យ​សាកលវិទ្យាល័យ Harvard លោក Oliver Hart អាន​សារអេឡិចត្រូនិច​អបអរសាទរ​ បន្ទាប់​ពី​លោក​ទទួល​បាន​ពានរង្វាន់​ណូបែល​ផ្នែក​សាស្រ្តកិច្ច​ពី​គេហដ្ឋាន​របស់​លោក​ក្នុង​​ក្រុង Lexington រដ្ឋ Massachusetts កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។

សាស្រ្តាចារ្យ​ជនជាតិ​ហ្វាំឡង់​លោក Bengt Holmstrom នៃ​សាកលវិទ្យាល័យ​​បច្ចេកវិទ្យា​រដ្ឋ Massachusetts (MIT) ញញឹម​ពេល​លោក​ចេញ​ពី​សន្នីសីទ​សារព័ត៌មាន​ បន្ទាប់​ពី​និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ក្រុង Cambridge រដ្ឋ Massachusetts។

រូបឯកសារ៖ លោក Bob Dylan ទទួល​ពានរង្វាន់​ បុគ្គល​ប្រចាំ​ឆ្នាំ​ នៃ​ពិធី​ MusicCares ឆ្នាំ​២០១៥ នៅ​ក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

អ្នកជ័យលាភី​ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា​លោក F. Duncan Haldane (ពីខាង​ឆ្វេង) លោក David Thouless និង​លោក Michael Kosterlitz ចូលរូម​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល​នៅ​សាល Aula Magna​ ក្នុង​មហាវិទ្យាល័យ Stockholm University ក្នុង​ក្រុង​ស្កុបខុល ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃ​ទី០៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

អ្នក​ជ័យលាភី​ពានរង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា​ ឆ្នាំ​២០១៦ ពី​ខាង​ឆ្វេង​លោក Bernard Feringa លោក Fraser Stoddart និងលោក Jean Pierre Sauvage ចូលរួម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សាលា Royal Swedish Academy ក្នុង​ក្រុង​ស្កុបខុល ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃ​ទី០៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នកជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ ប្រធានាធិបតី​កូឡុំប៊ី​លោក Juan Manuel Santos ចុះ​ហត្ថលេខា​លើ​ពង្រាងអនុស្សរណៈ​មួយ​នៅ​វិទ្យាស្ថាន​ Nobel Institute ក្នុង​ក្រុង​អូស្លូ ប្រទេស​ន័រវែស កាល​ពី​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ​២០១៦។