ភ្នំពេញ —
សវនាការរយៈពេលបីថ្ងៃលើករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះ តែតុលាការមិនទាន់បានប្រកាសសាលក្រមភ្លាមៗទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សដែលតាមឃ្លាំមើលដំណើរការរបស់តុលាការ។
លោកលាង សួរ ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង បាននិយាយថា សាលក្រមសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។
សវនាការចំនួនបីថ្ងៃនេះ លោកឈូក បណ្ឌិត ដែលជាជនសង្ស័យដ៏សំខាន់មួយរូបនៅតែមិនបង្ហាញមុខក្នុងអង្គសវនាការ។ តុលាការបានបញ្ចប់ការសាកសួរទៅលើសាក្សីចំនួន២០នាក់ទាំងសាក្សីដើមចោទនិងចុងចោទ។ បន្ទាប់មកតុលាការបានហៅសាក្សីទាំងសងខាងសួរតទល់គ្នា។
លោកស្រី ឈន សុខា មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បាននិយាយថា បើតាមចម្លើយរបស់សាក្សី លោកស្រីជឿថា លោកឈូក បណ្ឌិតនៅតែជាជនសង្ស័យដែលបានបាញ់មកលើកម្មករ គឺមិនមែនលោកស ចន្ថាទេ។
អ្នកស្រីនិយាយថា៖«សវនាការបីថ្ងៃតាមការបំភ្លឺរបស់សាក្សី ហើយទាំងការសន្និដ្ឋានរបស់មេធាវីការពារជនរងគ្រោះក៏ដូចជាមេធាវីការពារជនជាប់ចោទស ចន្ថាគឺសន្មត់ថា ជនដៃដល់គឺជាលោកឈូក បណ្ឌិត ហើយសុំឲ្យមានការផ្តទ្ទាទោស ហើយនិងផ្តល់សំណងរដ្ឋប្បវណីដល់ជនរងគ្រោះតាមការទាមទាររបស់ជនរងគ្រោះ»។
លោកឈូក បណ្ឌិតត្រូវបានដកហូតតំណែងពីអភិបាលក្រុងបាវិត បន្ទាប់ពីលោកត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារដោយអាវុធខ្លីទៅលើក្រុមកម្មករចំនួនបីនាក់ឲ្យរងរបួស។
លោកឈូក បណ្ឌិតត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។ ការចោទប្រកាន់នេះត្រូវបានអង្គការសង្គមស៊ីវិលនិងជនរងគ្រោះមានប្រតិកម្មយ៉ាងខ្លាំងនិងបានរិះគន់ទៅលើឯករាជ្យភាពរបស់តុលាការដោយលើកឡើងថា មានភាពលំអៀងនិងបក្ខពួកនិយម។
សំណុំរឿងបាញ់កម្មករមានជនជាប់ចោទចំនួនពីររូបគឺលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនិងលោកស ចន្ថា មន្ត្រីប៉ូលិសក្រុងបាវិតត្រូវចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា។
មានកម្មការិនីនៃរោងចក្រកៅវ៉េចំនួនបីនាក់ ឈ្មោះកែវ នា ប៊ុនចិន្តា និងនុត សាខនត្រូវបាញ់ឲ្យរងរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងខណៈពេលមានកម្មកររាប់ពាន់នាក់ធ្វើបាតុកម្មតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀង។
អ្នកស្រីប៊ុន ចិន្តា អាយុ២៤ឆ្នាំជនរងគ្រោះមួយរូប បាននិយាយថា ឆ្លងតាមការស្តាប់សវនាការចំនួនបីថ្ងៃនេះ ជនសង្ស័យមានតែលោកឈូក បណ្ឌិតតែម្នាក់គត់ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។
អ្នកស្រីបានសំណូមពរឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើលោក ស ចន្ថាដោយសារតែលោកមិនបាននៅក្នុងកន្លែងកើតហេតុទេ។
អ្នកស្រីនិយាយថា៖«ពីព្រោះចម្លើយសាក្សីទាំងអស់សុទ្ធតែបានឃើញ ហើយគេអត់បានឃើញថា មានស ចន្ថចូលរួមក្នុងហ្នឹងផង។ សាក្សីដែលបានឆ្លើយសុទ្ធតែបានឃើញលោកឈូកបណ្ឌិតពិតមែន»។
លោកស ចន្ថា មន្ត្រីប៉ូលិសបាននិយាយប្រាប់តុលាការថា លោកបានចម្ងាយប្រមាណ៥០០ម៉ែត្រពីន្លែងកើតហេតុ ហើយលោកក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កាំភ្លើងក្នុងពេលបាតុកម្មនោះដែរ។
មេធាវីការពារជនរងគ្រោះគឺអ្នកស្រី សារី បុត្រចរិយាមិនបានធ្វើអត្ថាធិប្បាយទេបន្ទាប់ពីបញ្ចប់សវនាការ៕