អាជ្ញាធរនីហ្សេរីយ៉ានិងសហជីពកម្មករខ្វែងគំនិតគ្នាលើការលុបចោលប្រាក់ឧបត្ថម្ភធនលើប្រេងឥន្ធនៈ
Your browser doesn’t support HTML5
សហជីពនីហ្សេរីយ៉ាកំពុងគំរាមធ្វើកូដកម្មទាមទារឱ្យមានការឧបត្ថម្ភធនប្រេងឡើងវិញដែលរដ្ឋាភិបាលបានបញ្ឈប់កាលពីខែឧសភា។ គណបក្សសមាជពលករនីហ្សេរីយ៉ា ដែលតំណាងឱ្យកម្មកររាប់សែននាក់ កំពុងស្នើឱ្យរដ្ឋាភិបាលលុបចោលសេចក្តីសម្រេចរបស់ខ្លួន ឬដាក់ចេញនូវវិធានការនានា ដែលនឹងជួយពលរដ្ឋឱ្យអាចរស់បានជាមួយនឹងការកើនឡើងនៃតម្លៃចំណីអាហារ និងការដឹកជញ្ជូន។ លោក Timothy Obiezu នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងអាប៊ូហ្សា នៃប្រទេសនីហ្សេរីយ៉ា។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕