សំឡេងជំនាន់ថ្មី៖ ក្រុមប្រឹក្សាយុវជន AYC លើកកម្ពស់​ការអប់រំ និង​បង្កើន​ទំនាក់ទំនង​កម្ពុជា-អាមេរិក

Your browser doesn’t support HTML5

រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក (AYC) គឺជា​ផ្នែកមួយ​នៃ​គំនិត​ផ្តួចផ្តើម​ជា​សាកល​​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ទូទាំង​ពិភពលោក។ នៅ​កម្ពុជា ក្រុមប្រឹក្សា​​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​តាំងពី​ឆ្នាំ​​២០១២ ហើយ​ជារឿយៗ​​​​តែង​​មាន​សកម្មភាព​នានា​ពាក់ព័ន្ធនឹង​យុវជន។ កញ្ញា សុខ សោភា ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (AYC) ជំនាន់​ទី១៣ លើក​ឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មាន​ឱ្យ​វីអូអេ​ថា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (AYC) ជួយ​លើក​កម្ពស់​ការអប់រំ និង​ភាពជា​អ្នកដឹកនាំ​របស់​យុវជន និង​បង្កើន​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក៕