ភ្នំពេញ៖ មនុស្សសំខាន់ៗយ៉ាងតិច១០០នាក់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
លោកចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងយ៉ាងដូច្នេះក្រោយពីសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃច័ន្ទនេះក្នុងទីក្រុងភ្នំពេញ។
លោកបញ្ជាក់ថា៖
«មានសមត្ថកិច្ចថ្នាក់ធំៗ មានមន្ត្រីប៉ូលិស យោធា មានឧកញ៉ា មានប្រជាពលរដ្ឋ មានឈ្មួញកណ្តាល មានឈ្មោះទាំងអស់ប៉ុន្តែយើងនៅកំណត់អត្តសញ្ញាណរបស់គាត់មួយៗឲ្យច្បាស់លាស់សិន»។
លោកចាន់ សុវ៉េត បញ្ជាក់ថាបុគ្គលទាំងនេះពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តចំនួន១១។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សដដែលគ្រោងនឹងដាក់ពាក្យបណ្តឹងប្រឆាំងបុគ្គលសង្ស័យទាំងនេះនៅចុងឆ្នាំនេះប្រសិនបើរដ្ឋាភិបាលថ្មីមិនចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅពេលនេះទេនោះ។
«យើងមិនទាន់បញ្ចេញឈ្មោះអ្នកទាំងនោះជាសាធារណៈដោយសារវាទាក់ទងនឹងសុវត្ថិភាពនិងផ្លូវច្បាប់។យើងនឹងបញ្ជូនព័ត៌មានទាំងនោះទៅតាមផ្នែកព្រហ្មទណ្ឌដូចជារឿងពុករលួយត្រូវបែងចែកតាមសំណុំរឿងពុករលួយ»។
យោងតាមរបាយការណ៍មួយរបស់អ្នកស្រាវជ្រាវអាមេរិកដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ខែវិច្ឆិកានេះ ព្រៃឈើនៅក្នុងប្រទេសកម្ពុជាត្រូវកាប់បំផ្លាញនិងធ្វើឲ្យបាត់បង់យ៉ាងតិចចំនួន៧ភាគរយក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។
តំណាងអង្គការក្រៅរដ្ឋាភិបាលចំនួនប្រាំបានសម្តែងកង្វល់រួមគ្នានៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះដោយកត់សម្គាល់ឃើញមានការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើក្នុងរយៈពេលជិតមួយឆ្នាំចុងក្រោយហើយបានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដើម្បីសង្គ្រោះព្រៃឈើនៅកម្ពុជា។
អង្គការទាំងនេះរួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិ សម្ធ័ន្ធសហគមន៍កសិករកម្ពុជា និងបណ្តាញកសាងសន្តិភាពសហគមន៍។
តំណាងអង្គការទាំងប្រាំបញ្ជាក់ថាការកាប់បំផ្លាញព្រៃឈើក្នុងពេលបច្ចុប្បន្នមានលក្ខណៈជាប្រព័ន្ធហើយមូលហេតុសំខាន់នៃឧក្រិដ្ឋកម្មនេះដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន ដោយសារគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដោយសារតម្លៃឈើលើទីផ្សារឡើងខ្ពស់ ដោយសារការវាតដីធ្វើកសិកម្ម និងដោយសារការបោះជំរំទ័ពចល័ត។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថាព្រៃឈើដែលកំពុងទទួលរងការបំផ្លិចបំផ្លាញរួមមានទាំងតំបន់ក្នុងគម្រោងការពាររបស់រដ្ឋដូចជាឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ ដោយមានការដឹកជញ្ជូនជាចំហនិងដោយមិនមានការទប់ស្កាត់មានប្រសិទ្ធភាពនោះទេ។
តំណាងអង្គការក្រៅរដ្ឋាភិបាលព្រួយបារម្ភថាឈើមានតម្លៃនៅកម្ពុជាអាចនឹងអស់នៅក្នុងអំឡុងរដ្ឋាភិបាលអណត្តិទី៥នេះប្រសិនបើមិនមានការទប់ស្កាត់។
លោកសេង សុខហេង អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍យល់ឃើញអវិជ្ជមានជាងនេះ។
«យ៉ាងយូរប្រហែលជាកន្លះឆ្នាំទៀតព្រៃឈើនឹងអស់នៅប្រទេសកម្ពុជាបើសិនជារដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ឲ្យបានលឿននិងមិនមានប្រសិទ្ធភាព»។
ដោយឡែកលោកឈឹម សាវុធ អ្នកស្រាវជ្រាវធនធានធម្មជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថាក្រុមហ៊ុនឯកជនជាអ្នកជំរុញឲ្យក្រុមប្រជាពលរដ្ឋតាមមូលដ្ឋានចូលរួមចំណែកកាប់បំផ្លាញព្រៃឈើរបស់ខ្លួន។
«ជាទូទៅក្នុងខេត្តជាច្រើនក្នុងភាគឧត្តរនិងភាគឥសាន ការកាប់បំផ្លាញព្រៃឈើចុងក្រោយដែលមានទំហំធំធេងគឺចាប់ពីចន្លោះពីមុនបោះឆ្នោតរហូតដល់បច្ចុប្បន្ន។ហើយគេបំផុសប្រជាពលរដ្ឋឲ្យកាប់បំផ្លាញឈើខ្លួនឯងតែម្តងហើយនាំឲ្យក្រុមហ៊ុនដែលជាអ្នកដឹកជញ្ជូន»។
លោកឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មមិនអាចទាក់ទងបានទេ។
ដោយឡែកលោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីថ្មីនៃក្រសួងនេះមិនបានឆ្លើយតបនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកទេ ខណៈដែលជំនួយការរបស់លោកស្នើឲ្យរង់ចាំការទូរស័ព្ទត្រឡប់មកវិញ។
យ៉ាងណាក៏ដោយលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីស្វាគមន៍ការបង្ហាញរបាយការណ៍របស់មន្ត្រីសង្គមស៊ីវិលនិងទទួលស្គាល់ថាមានជនខិលខូចបានកាប់បំផ្លាញព្រៃឈើខុសច្បាប់បែបនេះមែន។
«ទោះជាយ៉ាងណាក៏យើងនៅឃើញភាពចន្លោះប្រហោងអំពីមនុស្សផ្តេសផ្តាសដែលរំលោភលើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ដូច្នេះការលើកឡើងជាព័ត៌មានមួយសម្រាប់យើងដឹងជាបន្ថែមទៀតសម្រាប់ធ្វើឲ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពហើយយើងមានការទទួលខុសត្រូវខ្ពស់ជាប្រវត្តិសាស្ដ្រចំពោះការងារព្រៃនេះ»។
ជាមួយគ្នានេះលោកថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលមានសមាជិករាប់ម៉ឺននាក់ ព្រមានថាក្រុមប្រជាកសិករអាចនឹងងើបឡើងតវ៉ាដើម្បីការការពារព្រៃឈើដែលស្ថិតក្នុងគ្រោះថ្នាក់នេះ៕