ប្រធានាធិបតីថ្មីនីហ្សេរីយ៉ាថា លោកនឹងលុបចោលប្រាក់ឧបត្ថម្ភតម្លៃប្រេង
Your browser doesn’t support HTML5
បន្ទាប់ពីស្បថចូលកាន់តំណែងកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានប្រកាសថា លោកនឹងបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភលើប្រេងឥន្ធនៈ ដែលបានធ្វើអស់ពេលមួយទសវត្សរ៍មកហើយ ដោយនិយាយថា ប្រទេសនេះ នឹងមិនអាចបន្តធ្វើដូច្នេះបានតទៅទៀតទេ។ ការលើកឡើងរបស់លោក បានធ្វើឱ្យមានភាពស្លន់ស្លោ ដោយពលរដ្ឋបាននាំគ្នាសម្រុកទៅទិញប្រេងទុក និងបារម្ភពីអតិផរណានៅក្នុងប្រទេសនេះ ដែលជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសអាហ្វ្រិកមួយចំនួន។ លោក Gibson Emeka នៃវីអូអេរាយការណ៍រឿងនេះ ពីរដ្ឋធានីអាប៊ូហ្សានៃប្រទេសនីហ្សេរីយ៉ា។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕