ភស្តុតាង​ថ្មី​ថា​ចិន រុស្ស៊ី​និង​អ៊ីរ៉ង់​ដៅលើ​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក

បុរស​ម្នាក់កំពុង​អង្គុយបោះឆ្នោត​នៅការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សហរដ្ឋ​អាមេរិក

មាន​ភស្តុតាង​ថ្មី​មួយ​ថា​ចិន អ៊ីរ៉ង់​និង​ប្រទេស​រុស្ស៊ី​កំពុង​ពង្រីក​ការខំប្រឹងប្រែង​ដ៏​គគ្លើន​របស់​ខ្លួន​ដើម្បី​ជះឥទ្ធិពល​ពួក​អ្នក​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ដើម្បី​ឱ្យ​មាន​ការប្រែប្រួល​លើ​លទ្ធផល​បោះឆ្នោត​សហរដ្ឋ​អាមេរិក​នៅពេល​ខាង​មុខ។

របាយការណ៍​ស៊ើបការណ៍​សម្ងាត់​គំរាម​កំហែង២កាលពី​ថ្ងៃ​ពុធ មួយ​មក​ពី​មហា​ក្រុម ហ៊ុន Microsoft និង​មួយ​ទៀត​មកពី​ក្រុមហ៊ុន​សន្តិសុខ​កំព្យូទ័រ Recorded Future បាន​ផ្តល់​សេចក្តីលម្អិត​ពី​ការកើនឡើង​នូវ​សកម្មភាព​ដោយ​តួអង្គ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ដែល​ជាប់​ទាក់ទិន​នឹង​ប្រទេស​និមួយៗ ប្រទេស​ទាំង​អស់​នោះ​មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ទស្សនៈ​សាធារជន​សហរដ្ឋ​អាមេរិក​ដែល​សល់​មិន​ដល់​២សប្តាហ៍​ទៀត​មុនពេល​ពួក​អ្នក​បោះឆ្នោត​ទៅ​ស្ថានីយ​បោះឆ្នោត។

តាម​ក្រុមហ៊ុន Microsoft ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​កើត​មាន​ឡើង​មកពី​ក្រុមលួច​យក​ការណ៍ដែល​ជាប់​ទាក់ទិន​នឹង​ចិនដែល​ពួក​អ្នកស្រាវជ្រាវ​ស្គាល់​ថា Spamouflage ឬ Taizi Flood។

ក្រុមហ៊ុន Microsoft បាន​បញ្ជាក់​ថា«កិច្ចប្រតិបត្តិការ​នៃ​ឥទ្ធិពល​ចិន​បាន​ក្លាយ​ជា​ចំណុច​របត់​ថ្មី​មួយ​នៅពេល​ថ្មីៗនេះ ដោយ​ប្តូរ​ទៅ​ផ្តោត​លើ​សន្លឹកឆ្នោត​ជា​ច្រើន​របស់​បេក្ខជន​ថ្នាក់ក្រោមជាតិ​និង​សមាជិក​សភា»។ ក្រុមហ៊ុន​នោះ​បាន​កត់​សម្គាល់​ថា​ចាប់ផ្តើម​នៅ​ខែ​កញ្ញា​មក ចិន​បាន​ដៅលើ​សមាជិក​សភា​ដ៏​ល្បីល្បាញ​ខាង​បក្ស​សាធារណរដ្ឋ​យ៉ាង​តិច​ណាស់​ក៏៤ដែរ សមាជិក​សភា​ទាំង​អស់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

កាលពី​ពេល​ថ្មីៗនេះ ខ្ទង់​គណនី​មួយ​ដែល​ជាប់​ទាក់ទិន​នឹង​ចិន​បាន​ដៅការវាយ​ប្រ ហារ​លើ​លោក Michael McCaul បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Texas ដែល​បាន​ចោទប្រកាន់​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​នៃ«ការរំលោភ​អំណាច​ដើម្បី​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

ស្ថានទូត​ចិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ច្រានចោល​ការចោទប្រកាន់​ទាំង​អស់​នៅ​ក្នុង​របាយការណ៍​របស់​ក្រុមហ៊ុន Microsoft នោះ៕