លោក Netanyahu ប្រាប់សមាជិកសភាអាមេរិកថា ហ្កាហ្សាដែលគ្មានយោធា និងក្រុមជ្រុលនិយមនឹងនាំមកនូវសន្តិភាព
Your browser doesn’t support HTML5
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សភាអាមេរិកដែលខ្វែងគំនិតគ្នាកាលពីថ្ងៃពុធ ដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យជាច្រើនបានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក និងមានក្រុមអ្នកតវ៉ាជុំវិញវិមានសភារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែសមាជិកសភាគណបក្សសាធារណរដ្ឋបាននិយាយថា សុន្ទរកថានេះគឺជាគន្លឹះក្នុងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានៅក្នុងពេលមានសង្រ្គាមរយៈពេល ១០ ខែជាមួយក្រុមហាម៉ាស។អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅសភារាយការណ៍។ លោកពិន ស៊ីសុវណ្ណប្រែសម្រួលដូចតទៅ៖