កម្រង​រូបភាព​៖ កិច្ច​ជួយ​សង្គ្រោះពី​ការ​រញ្ជួយ​ផែន​ដី​នៅ​នេប៉ាល់

People demonstrate a home-made "smog cannon" which fires cannonballs made of "water and tobacco tar" to remind people the importance of protecting environment, in Xiangyang, Hubei province, Dec. 27, 2016.

ពិធី​បួង​សួង​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​នេប៉ាល់​។​ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សមាគម United Sherpa Association នៅ​ឯ​វិហារ​ Sherpa Monastery ក្នុង​តំបន់​ Jackson Heights ទីក្រុង​ញ៉ូយ៉ក​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៥។​

A photograph of British singer George Michael is seen among floral tributes and candles outside his north London home, Dec. 26, 2016, after news of the singer's death broke. The British pop superstar, who rose to fame with the duo Wham! and a string of smash hits including "Last Christmas," died, aged 53, of apparent heart failure on Christmas Day at his home in Goring, a village on the River Thames in Oxfordshire, west of London, after an award-winning career spanning more than three decades. 

អ្នក​តាំង​លំនៅ​ជន​ជាតិ​នេប៉ាល់​ម្នាក់​ឈ្មោះ​ Sangita Mahat ចង្អុល​ទិស​ដៅ​ដើម្បី​ឲ្យ​ប៉ូលីស​យក​សាកសព​សាច់ញាតិ​​របស់​នាង​ឈ្មោះ​ Prasamsah អាយុ​១៤​ឆ្នាំ​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​តំបន់​ Balaju រដ្ឋធានីកដ្ឋមណ្ឌូ។

People demonstrate a home-made "smog cannon" which fires cannonballs made of "water and tobacco tar" to remind people the importance of protecting environment, in Xiangyang, Hubei province, China.

ស្រ្តី​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ​ Padma កាន់​រូប​ថត​កូនប្រុស​របស់​ខ្លួន​ Bharat​ និង​កូន​ប្រសារ​ស្រី Partima​ ដែល​បាន​ដាច់​ការទាក់ទង​បន្ទាប់​ពី​ការរញ្ជួយ​ផែន​ដី​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ប្រទេស​នេប៉ាល់​ ក្នុង​ពិធី​បន់ស្រន់​មួយ​ដែល​ធ្វើ​ឡើង​សម្រាប់​អ្នក​រងគ្រោះ​ពី​ការរញ្ជួយ​ផែនដី​នេះ​ នៅ​ក្នុង​វិហារ​សាសនា​ហិណ្ឌូ​មួយ​ ក្នុង​ក្រុង​ Jammu ប្រទេស​ឥណ្ឌា។

កុមារ​ម្នាក់​រង​របួស​នៅ​ក្នុង​ការរញ្ជួយ​ផែនដី​កាល​ពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​បី​ដោយ​ទាហាន​នេប៉ាល់​ បន្ទាប់​ពី​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​ឧទ្ធម្ភាគចក្រ​កងទ័ព​អាកាស​ឥណ្ឌា​ នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។​

ជន​រងគ្រោះ​ដោយ​សារ​ការរញ្ជួយ​ផែន​ដី​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​សម្រាក​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​កងទ័ព​អាកាស​ឥណ្ឌា​ ខណៈ​ពួកគេ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ជាយ​ក្រុង​ Trishuli Bazar ទៅ​កាន់​ព្រលាន​យន្តហោះ​កដ្ឋមណ្ឌូ​ក្នុង​ប្រទេស​នេប៉ាល់។

ស្រ្តី​ជន​ជាតិ​ឥណ្ឌា​ម្នាក់​យំ​ ខណៈ​សាច់ញាតិ​របស់​ខ្លួន​​បាន​ត្រលប់​មក​ឥណ្ឌា​នៅ​ក្នុង​ព្រលាន​យន្ត​មួយ​ក្នុង​​វិញ​ក្នុង​ទីក្រុង ​Ahmadabad បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការរញ្ជួយ​ផែន​ដី​នៅ​ក្នុង​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍​។

អ្នក​ស្ម័គ្រ​ចិត្ត​ជាតិ​នេប៉ាល់​ជញ្ចូន​សំភារៈ​ជំនួយ​ ដែល​ដឹក​ដោយ​ឧទ្ធម្ភាគចក្រ​កងទ័ព​អាកាស​ឥណ្ឌា​ សម្រាប់​ជនរងគ្រោះ​ដោយ​សារ​ការរញ្ជួយ​ផែន​ដី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​តំបន់​ជាយ​ក្រុង​ Trishuli ​ក្នុង​ប្រទេស​នេប៉ាល់​។

ស្រ្តី​ជនជាតិ​ឥណ្ឌា​ធ្វើ​ការ​បួងសួង​ដល់​ជនរងគ្រោះ​ដោយ​សារ​ការរញ្ជួយ​ផែន​ដី​នៅ​ក្នុង​​ប្រទេស​នេប៉ាល់​ នា​ឯ​ព្រះវិហារ​ Gorkha Nagar ក្រុង​ Jammu ប្រទេស​ឥណ្ឌា។

អាវ​ក្រៅ​និង​ស៊ុម​រូបថត​ត្រូវ​បាន​ឃើញ​ព្យួរ​នៅ​ជញ្ជាំង​ប្រេះ​បែក​មួយ​នៃ​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការរញ្ជួយ​ផែន​ដី​ នៅ​តំបន់​ដែល​មាន​កន្លែង​គោរព​សាសនា​មួយ​ឈ្មោះ Bhaktapur​ ក្នុង​ប្រទេស​នេប៉ាល់។