នៅថ្ងៃច័ន្ទនេះ ទីភ្នាក់ងារអវកាស NASA (National Aeronautics and Space Administration) របស់សហរដ្ឋអាមេរិកបានប្រកាសថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួនបានរកឃើញភស្តុតាងច្បាស់លាស់ថាសព្វថ្ងៃមានចរន្តទឹកប្រៃហូរនៅលើភពព្រះអង្គារឬ Mars យ៉ាងហោចណាស់ក្នុងអំឡុងរដូវក្តៅរបស់ភពក្រហមមួយនេះ។ ទឹកជាប្រភពនៃជីវិតលើភពផែនដី ហើយការរកឃើញថ្មីនេះត្រូវគេរំពឹងថានឹងជំរុញអ្នកវិទ្យាសាស្ត្រឲ្យខំស្វែងរកបន្ថែមទៀតថា ភពនេះមានឬធ្លាប់មានជីវិតក្នុងទម្រង់ផ្សេងៗដែរឬទេ។
ទស្សនាវីដេអូ៖
អ្នកវិទ្យាសាស្ត្រជឿជាក់ថា កាលពី៤.០០០លានឆ្នាំមុន ភពព្រះអង្គារត្រូវគ្របដណ្តប់ដោយស្រទាប់ទឹក (សមុទ្រ) ដែលមានជម្រៅ១៣៧ម៉ែត្រ។ បរិមាណទឹកទាំងនេះត្រូវគេគិតថាបានក្លាយជាចំហាយភាយចូលក្នុងទីអវកាសអស់ទៅហើយ។
បើចាប់អារម្មណ៍រឿងវិទ្យាសាស្ត្រ សូមទស្សនាវីដេអូ VOA វិទ្យាសាស្ត្រត្រង់នេះ www.khmer.voanews.com/VOAScience។