លំហូរជនភៀសខ្លួនពីតំបន់ Nagorno-Karabakh ទៅអាមេនីកើនលើស ៦៥.០០០ នាក់
Your browser doesn’t support HTML5
ជនភៀសខ្លួនមកពីតំបន់ Nagorno-Karabakh នៅបន្តឆ្លងព្រំដែនចូលក្នុងប្រទេសអាមេនីក្នុងចំនួនរាប់ពាន់នាក់ និងបាននិយាយថា មនុស្សដែលពួកគេស្គាល់ស្ទើរតែទាំងអស់បានជម្លៀសខ្លួនចេញពីតំបន់នោះតាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។ អ្នកដែលទើបមកដល់ថ្មីបាននិយាយថា ពេលខ្លះមានមនុស្សណែនណាន់តាន់តាប់ពេញផ្លូវក្នុងចម្ងាយប្រហែល ១០០ គីឡូម៉ែត្រខាងក្រោយពួកគេ។ អ្នកស្រី Heather Murdock រាយការណ៍អំពីរឿងនេះពីក្រុង Goris ប្រទេសអាមេនី។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖