តុលាការនាំលោក រ៉ុង ឈុន មកសាកសួរ ខណៈកងសន្តិសុខបង្ក្រាបការប្រមូលផ្តុំ

Your browser doesn’t support HTML5

ការប៉ះទង្គិចគ្នាមួយឈុតទៀតបានកើតឡើងនៅតាមច្រកដើរនៃផ្សារទំនើបមួយ ជាប់នឹងពហុកីឡាដ្ឋានជាតិអូឡាំពិករវាងក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងកងកម្លាំងសន្តិសុខខណ្ឌ៧មករា។ អ្នកគាំទ្រលោក រ៉ុង ឈុន មួយចំនួនបានដួលផ្ទប់ទៅនឹងដី ពេលរងការរុញច្រានហិង្សាពីកងសន្តិសុខខណ្ឌ៧មករាជាច្រើននាក់។ យុវតីម្នាក់នៃក្រុមយុវជនខ្មែរថាវរៈបានរងរបួសនៅត្រង់ជើងដើរមិនរួច ហើយត្រូវបញ្ជូនទៅព្យាបាល។ លោកហ៊ុល រស្មីរាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ។