លោក Muhammad Ali៖ វីរជន​ និង​និមិត្ត​រូប​វប្បធម៌​ទទួល​មរណភាព​នៅ​អាយុ ៧៤ឆ្នាំ

រូបឯកសារ៖ តារាប្រដាល់​​ជើងចាស់​លោក Muhammad Ali ឈរ​ជិត​ភរិយា​របស់​លោក​ឈ្មោះ Yolanda ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​ប្រកាស​ណែនាំ​ខ្លួន​ មុន​ពេល​ការ​ប្រកួត​ប្រដាល់​ទម្ងន់​ welterweight រវាង​កីឡាករ Floyd Mayweather Jr. និង​លោក Shane Mosley នៅ​ឯ​សង្វៀន​​​​​​​​​​​​​​​ MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​២០១០។ 

រូបឯកសារ៖ លោក Muhammad Ali ដែល​នៅ​គ្រា​នោះ​លោក​ជា​ជើង​ឯក​ប្រដាល់​ទម្ងន់ធ្ងន់​ វាយ​បាវ​​ខ្សាច់​នៅ​មជ្ឈមណ្ឌល​ Folk Art Center ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​១៩៧៥ នៅ​ស្របពេល​ដែល​លោក​ត្រៀម​​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​កាល​ពី​ថ្ងៃទី​០១ ខែ​តុលា ជាមួយ​នឹង​កីឡាករ Joe Frazier។ 

រូប​ឯកសារ៖ លោក​ ​Muhammad Ali និយាយ​ទៅ​កាន់​ជន​មូស្លីម​ ខណៈ​ដៃ​កាន់​សៀវភៅ «Towards Understanding Islam (ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការយល់​ដឹង​អំពី​សាសនា​ឥស្លាម​)» សរសេរ​ដោយ​លោក​ Sayyid Abul Ala Maududi នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស​ នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​១៩៦៦។ លោក​ Ali បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​ Phoenix រដ្ឋ​ Arizonaកាល​ពី​ថ្ងៃ​សុក្រ​ ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៦។

រូប​ឯកសារ៖​ ក្រុម​ចម្រៀង​ The Beatles ​(ឈ្មោះ​រាប់​​ពី​ឆ្វេង៖ លោក​ Paul McCartney, John Lennon, Ringo Starr​ និង​ George Harrison) ​ធ្វើ​ជា​ត្រូវ​កណ្តាប់​ដៃ​របស់​លោក​ Cassius Clay ​ ដែល​ក្រោយ​មក​បាន​ដូរ​ឈ្មោះ​របស់​ខ្លួន​ជា Muhammad Ali ខណៈ​ក្រុម​ចម្រៀង​នេះ​បាន​ទៅ​ជួប​នឹង​កីឡាករ​ប្រកួត​ប្រដាល់​ទម្ងន់​ធ្ងន់​ នៅ​ទីក្រុង​ Miami រដ្ឋ​ Florida​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៦៤។

រូប​ឯកសារ៖​ ជើង​ឯក​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់​ Muhammad Ali ត្រូវ​បាន​អម​ដំណើរ​ដោយ​វរសេនីយ៍​ទោស J. Edwin McKee មេបញ្ជាការ​នៃ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ និង​ដាក់​បញ្ចូល​ឲ្យ​បម្រើការ​កងទ័ព (Armed Forces Examining and Entrance Station​) នៅ​ក្នុង​ទីក្រុង​ Houston បន្ទាប់​ពី​ Ali បាន​បដិសេធ​មិន​ចុះ​ឈ្មោះ​ចូល​បម្រើ​កងទ័ព។

រូប​ឯកសារ៖​ លោក​ Muhammad Ali ​ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​​ស្រែក​ថា​ «ហេតុ​អ្វី​ជា​ខ្ញុំ​?» ​​នៅ​ពេល​គាត់​ត្រូវ​បាន​ប្រាប់​ថា​ ឈ្មោះ​លោក​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​កង​ទ័ព​ ក្នុង​ទីក្រុង​ Louisville រដ្ឋ​ Kentucky​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៦៦។​ លោក​ Ali ត្រូវ​បាន​ចោម​រោម​ដោយ​ក្មេងៗ​ពី​តំបន់​ជិត​ខាង​ ពេល​ដែល​លោក​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្លួន​ នៅ​ទីក្រុង​ Miami រដ្ឋ​ Florida​។

រូប​ឯកសារ៖​ លោក​ Muhammad Ali ​ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​សហរដ្ឋ​អាមេរិក​ ធ្វើ​ជា​ដាល់​ដើម្បី​ឲ្យ​ថត​រូប​នៅ​ឯ​ពិធី​ប្រគល់​ពាន​រង្វាន់​ Crystal Award នៅ​ក្នុង​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​ទីក្រុង​ Davos ប្រទេស​ស្វីស​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០០៦។

រូប​ឯកសារ៖​ ទឹក​បែក​ខ្ចាយ​ចេញ​ពី​កីឡាករ​ Joe Frazier ខណៈ​ដែល Muhammad Ali ​ជើង​ឯក​ទម្ងន់​ធ្ងន់​ប្រើ​កណ្តាប់​ដៃ​ស្តាំ​វាយ​ នៅ​ជុំ​ទី​៩​នៃ​ការប្រកួត​ដណ្តើម​ខ្សែ​ក្រវ៉ាត់​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​។

អ្នក​ទស្សនា​ម្នាក់​ផ្តល់​បទសម្ភាសន៍​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​ការស្លាប់​របស់​កីឡាករ​ប្រដាល់​ទម្ងន់ធ្ងន់​ Muhammad Ali នៅ​ឯ​ពិព័រណ៌ «I Am The Greatest, Muhammad Ali (ខ្ញុំ​គឺ​ជា​មនុស្ស​អស្ចារ្យ​បំផុត​ Muhammad Ali)» នៅ​ឯ​ទីលាន​ ​02 ដែល​ដាក់​តាំង​បង្ហាញ​អំពី​អ្នក​ប្រដាល់​ល្បីៗ​ នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។

A shepherd guides a flock of sheep through central Madrid, Spain.

រូប​ឯកសារ៖​ នាង​ Laila Ali (ឆ្វេង​) ថត​រូប​ជាមួយ​ឪពុក​របស់​នាង​ គឺ​លោក​ Muhammad Ali ដែល​ជា​ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​លំដាប់​​​ពិភពលោក​ បន្ទាប់​ពី​នាង​យក​ឈ្នះ​​កីឡាការនី Erin Toughill កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០០៥ នៅ​ឯ​មជ្ឈមណ្ដល​ MCI នៅ​ក្នុង​រដ្ឋ​ Washington។

រូប​ឯកសារ៖​ ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​​លំដាប់​ពិភពលោក​ លោក​ Muhammad Ali​ ធ្វើ​ទស្សនកិច្ច​នៅ​មុខ​​ប្រាសាទ​ពីរ៉ាមីត​ ដោយ​បាន​ជិះ​សេះ​និង​អូដ្ឋ ហើយ​ចាប់​ដៃ​ជាមួយ​ក្រុម​ Bedouins ដែល​ជា​ឆ្មាំ​​ប្រាសាទ​នៅ​ទី​នោះ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​១៩៦៦។

រូបឯកសារ៖ រូបភាព​បង្ហាញ​ពី​ដងផ្លូវ​នៅ​ទីប្រជុំ​ជន​ក្រុង​ Kinshasa សាធារណរដ្ឋ Zaire (ឥឡូវនេះ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ) មុន​ពេល​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​រវាង​លោក Muhammad Ali និង​លោក George Foreman នៅ​ក្នុង​ឆ្នាំ​១៩៧៤។ 

រូបឯកសារ៖ ប្រធានាធិបតី​លោក George W. Bush ផ្តល់​មេដាយសេរីភាព​ប្រធានាធិបតី​ទៅ​កាន់​លោក​ Muhammad Ali នៅ​ឯ​បន្ទប់ East Room ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៥។

រូបឯកសារ៖ ជើងឯក​កីឡា​ប្រដាល់​លោក Muhammad Ali ចូល​និវត្តន៍​បក់​ដៃ បន្ទាប់​ពី​លោក​បាន​ទទួល​មេដាយ Liberty Medal សម្រាប់​ស្នាដៃ​មនុស្ស​ធម៌ នៅ​អំឡុង​ពិធី​មួយ​នៅ​ឯ National Constitution Center កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១២ នៅ​ក្រុង Philadelphia។

រូបឯកសារ៖ ជើងឯក​កីឡាប្រដាល់​ទម្ងន់​ធ្ងន់​លោក Muhammad Ali ឈរ​នៅ​ជិត​គូ​ប្រកួត​ដែល​បាន​ដួល​សន្លប់ Sonny Liston ដោយ​បាន​ស្រែក និង​បង្ហាញ​កាយវិការ​ ក្រោយ​ពី​ផ្តួល​កីឡាករ Liston ជាមួយ​នឹង​ការ​វាយចំ​ចង្កា​ នៅក្រុង​ Lewiston រដ្ឋ Maine កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​១៩៦៥។ 

រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៦២ កីឡាប្រដាល់​ទម្ងន់​ធ្ងន់​វ័យក្មេង Cassius Clay ដែល​បន្ទាប់​មកបាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅ​ជា Muhammad Ali ចង្អុល​ទៅ​កាន់​សញ្ញា​នៅ​លើ​ក្តារ​ខៀន​ដីស​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ មុន​ពេល​ការ​ប្រកួត​ជាមួយ​នឹង​កីឡាករ Archie Moore ក្នុង​ក្រុង Los Angeles ដោយ​ធ្វើ​ការ​ព្យាករណ៍​ថា លោក​នឹង​វាយ​កីឡាករ​ Moore ឲ្យ​សន្លប់​នៅ​ទឹក​ទី​បួន។

រូបឯកសារ៖ ជើង​ឯក​កីឡាប្រដាល់​ទម្ងន់ធ្ងន់​លោក Muhammad Ali (ខាង​ស្តាំ) និង​មេដឹកនាំ​ជន​មូស្លីម​ស្បែក​ខ្មៅ​លោក Malcolm X ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី០១ ខែ​មិនា ឆ្នាំ១៩៦៤។ លោក Ali បាន​ស្លាប់​នៅ​ក្រុង Phoenix រដ្ឋ Arizona ក្នុង​អាយុ ៧៤ឆ្នាំ។ 

រូបឯកសារ៖ អតីត​ជើងឯក​កីឡាប្រដាល់​ទម្ងន់ធ្ងន់​លោក Muhammad Ali លេង​សើច​ជាមួយ​នឹង​សក់​សិត​ភ្លី​ដ៏​ស្អាត​របស់​​ពិធីករ​ទូរទស្សន៍​ផ្នែក​កីឡា​លោក Howard Cosell មុន​ពេល​ការ​ចាប់​ផ្តើម​លំហាត់សម​ប្រដាល់​សម្រាប់​កីឡា​អូឡាំពិក​ នៅ​ក្រុង West Point ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ​១៩៧២។ 

រូបឯកសារ៖ រូបថត​កាល​ពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​១៩៧៤ បង្ហាញ​គូប្រជែង​ខ្សែក្រវ៉ាត់​លោក Muhammad Ali មើល​ជើងឯក​ការពារ​ខ្សែក្រវ៉ាត់​លោក George Foreman ដួល​នៅ​លើ​សង្វៀន​ក្នុង​ទឹកទី​ប្រាំបី​នៅ​ក្នុង​ការ​ប្រកួតកីឡាប្រដាល់​ទម្ងន់ធ្ងន់​ក្នុង​ក្រុង Kinshasa សាធារណរដ្ឋ Zaire។

រូបឯកសារ៖ អតីត​ជើងឯក​ប្រដាល់​លោក Muhammad Ali បក់​ដៃទៅ​កាន់​ហ្វូង​មនុស្ស​នៅ​អំឡុងពេល​ពិធី​សម្ពោធ​កីឡាប្រណាំង​សេះ​ពិភពលោក​ក្នុង​ក្រុង Lexington រដ្ឋ Kentucky ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១០។