អ្នកស្រីមូរ សុខហួរ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមអនុសាសន៍អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
Your browser doesn’t support HTML5
អ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយបានថ្លែងពីតម្រូវការឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យបានពេញលេញនូវរបៀបវារៈ១០ចំណុច ដែលណែនាំដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សមាសធាតុសំខាន់ៗនៃរបៀបវារៈនេះ រួមមានការចូលរួមរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ និងកំណែទម្រង់ការបោះឆ្នោត។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសអ្នកស្រីមូរ សុខហួរក្នុងឱកាសដែលអ្នកស្រីមករដ្ឋធានីវ៉ាស៊ីនតោនចូលរួមបាតុកម្មទាមទារការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។