កម្រងរូបភាពនៃខ្សែជីវិតរបស់លោក Martin Luther King, Jr.
លោក Martin Luther King, Jr. ក្តាប់ដៃរបស់គាត់ ក្នុងពេលថ្លែងសុន្ទរកថាមួយក្នុងក្នុងក្រុង Selma រដ្ឋ Alabama កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៦៥។
ប៉ូលិសម្នាក់ឈ្មោះ D.H. Lackey កត់ត្រាព័ត៌មានរបស់លោក Martin Luther King, Jr. នៅក្នុងក្រុង Montgomery រដ្ឋ Alabama កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៥៦ ដែលពេលនោះលោក Ralph D. Abernathy ក៏នៅក្បែរនោះផងដែរ។
លោកស្រី Coretta ភរិយារបស់លោក Martin Luther King, Jr. ស្វាគមន៍ស្វាមីរបស់លោកស្រីដោយស្នាមថើប បន្ទាប់ពីលោកបានចាកចេញពីតុលាការនៅក្នុងក្រុង Montgomery រដ្ឋ Alabama កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៦។
បព្វជិតមួយក្រុមដែលមកពីបណ្តារដ្ឋភាគខាងជើងទះដៃអបអរក្នុងសន្និសីទភាពជាអ្នកដឹកនាំក្នុងសាសនាគ្រិស្តនៅភាគខាងត្បូង (Southern Christian Leadership Conference) នៅពេលដែលលោក Martin Luther King Jr. ដែលជាប្រធាននៃសន្និសីទនេះថ្លែងនៅក្នុងព្រះវិហារមួយនៅក្នុងក្រុង Albany រដ្ឋ Georgia កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦២។
ប៉ូលិសចាប់ខ្លួនលោក Ralph Abernathy និងលោក Martin Luther King, Jr. នៅពេលដែលពួកគេដឹកនាំក្រុមបាតុករមួយក្រុមចូលទៅក្នុងតំបន់ពាណិជ្ជកម្មនៃក្រុង Birmingham រដ្ឋ Alabama កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦៣។
លោក Martin Luther King, Jr. អរគុណដល់ក្រុមមនុស្សនៅកន្លែងរំលឹកវិញ្ញាណក្ខន្ធ Lincoln Memorial ទីដែលលោកថ្លែងសុន្ទរកថាដែលមានចំណងជើងថា «ខ្ញុំមានសុបិន្តមួយ» ក្នុងពេលដើរក្បួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣។
លោក Martin Luther King, Jr. ថ្លែងសុន្ទរកថាដែលមានចំណងជើងថា «ខ្ញុំមានសុបិន្តមួយ» នៅពីមុខកន្លែងរំលឹកវិញ្ញាណក្ខន្ធ Lincoln Memorial ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣។
យុវជនដែលកាន់សាសនាគ្រិស្តមួយក្រុមស្វាគមន៍លោក Martin Luther King, Jr. នៅពេលដែលលោកទៅដល់ក្រុងអូស្លូ (Oslo) ប្រទេសន័រវែស ដើម្បីទទួលពានរង្វាន់ណូបែលសន្តិភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៤។
Shinto female attendants come out of the shrine at Kanda Myojin shrine in Tokyo, Japan.
លោក Martin Luther King, Jr. ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅក្បែរលោក John Lewis ដែលជាប្រធាននៃគណៈកម្មាធិការសម្របសម្រួលអំពើអហិង្សារបស់និស្សិត នៅក្នុងក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ១៩៦៥។
លោក Martin Luther King, Jr. ជជែកជាមួយលោកស្រី Coretta ដែលជាភរិយារបស់លោក និងលោកស្រី Constance Baker Motley ដែលជាម្ចាស់ពានរង្វាន់សិទ្ធិស៊ីវិល មុនពេលចាប់ផ្តើមនៃពិធីទទួលទានអាហាររបស់សន្និសីទភាពជាអ្នកដឹកនាំក្នុងសាសនាគ្រិស្តនៅភាគខាងត្បូង (Southern Christian Leadership Conference) ក្នុងក្រុង Birmingham រដ្ឋ Alabama កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥។
លោក Martin Luther King, Jr. និងសហការីដឹកនាំការដើរក្បួននៅពីក្រោយក្តារមឈូសរបស់លោក Lee Jackson ក្នុងពិធីបុណ្យសពមួយក្នុងក្រុង Marion រដ្ឋ Alabama កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩៦៥។
រូបភាពនេះបង្ហាញពីការដង្ហែសាកសពរបស់លោកMartin Luther King Jr. ទៅមហាវិទ្យាល័យ Morehouse ក្នុងក្រុង Atlanta រដ្ឋ Georgia។