កងសន្តិសុខបិទការដើរហែក្បួនរបស់អ្នកតវ៉ាគាំទ្រលោក រ៉ុង ឈុន ដែលប្រើសារ«អំពាវនាវឲ្យពលរដ្ឋគោរពទង់ជាតិ»
Your browser doesn’t support HTML5
ក្រុមយុវជនខ្មែរថាវរៈ និងអ្នកតវ៉ាផ្សេងទៀតដែលគាំទ្រលោក រ៉ុង ឈុន មេដឹកនាំសហជីព បានរងការបង្ក្រាបដោយកងសន្តិសុខរបស់ខណ្ឌបឹងកេងកង នៅពេលពួកគេព្យាយាមដើរហែក្បួន បង្ហាញសាធារណជនអំពីការស្រឡាញ់ជាតិ និងចង់ឲ្យពលរដ្ឋ ងាកមកចំណាយពេលគោរពទង់ជាតិប្រទេសកម្ពុជា ក្នុងបំណងឲ្យពលរដ្ឋខ្មែរចេះយោគយល់អាស្រ័យគ្នាទៅវិញទៅមក។ ក្នុងការតវ៉ាលើកនេះមានយុវតីរកកលសន្លប់ ដោយសារការរុញច្រាន និងការប៉ះទង្គិចរវាងក្រុមអ្នកតវ៉ានិងកងសន្តិសុខ។ លោក ហ៊ុល រស្មី នៃវីអូអេ រាយការណ៍ពីរាជធានីភ្នំពេញ៕