កម្រងរូបភាព VOA៖ ជនចំណាកស្រុកឆ្លងចូលសហរដ្ឋអាមេរិកពីម៉ិកស៊ិក

  • VOA English

មន្រ្តី​របស់​ទីភ្នាក់ងារ​គយ​ និង​ល្បាត​ព្រំដែន​អាមេរិក​ពិនិត្យ​មើល​របស់របរ​របស់​ជន​ចំណាកស្រុក​។ ក្រុម​ជន​ចំណាក​ស្រុក​ពី​ប្រទេស​កា្វតេម៉ាឡា ដែល​រួម​មាន​កុមារ​ម្នាក់ រង់ចាំ​ទទួលការ​ពិនិត្យ​មើល​ពី​សំណាក់​មន្រ្តី​គយ និង​ល្បាត​ព្រំដែន​ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩។ 

ក្រុម​ជន​ចំណាកស្រុក​ក្វាតេម៉ាឡា​ ដែល​រួម​មាន​គ្រួសារ​ចំនួន​ប្រាំ រង់ចាំ​នៅ​ខាង​ក្នុង​​រថយន្ត​ធុន​ធំ​របស់​ទីភ្នាក់ងារ​គយ និង​ល្បាត​ព្រំដែន​ បន្ទាប់​ពី​ទទួល​បាន​ការ​ពិនិត្យ​នៅ​ចំណុច​តំបន់​ព្រំដែន​ក្រុង El Paso រដ្ឋ​តិចសាស​ កាល​ពី​ថ្ងៃ​ទី០៩ ខែ​មេសា ឆ្នាំ​២០១៩។ 

មន្រ្តី​​មួយ​រូប​ពិនិត្យ​ក្រុម​ជនចំណាកស្រុក​ក្វាតេម៉ាឡា​​ ដែល​​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ បន្ទាប់​ពី​ឆ្លង​ព្រំដែនម៉ិកស៊ិក និង​អាមេរិក​ ដោយ​មិន​មាន​ការ​អនុញ្ញាត ​កាល​ពី​ថ្ងៃ​ទី០៩ ខែ​មេសា ឆ្នាំ​២០១៩។ 

ស្រ្តី​ជនជាតិ​ក្វាតេម៉ាឡា​បី​កូន​ ដែល​ខ្លួន​បាន​និយាយ​ថា កំពុង​កើត​ជំងឺ​ផ្តាសាយ។ ស្រ្តី​ម្នាក់​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ចំណាកស្រុក​ ដែល​ប្រគល់​ខ្លួន​ឲ្យ​មន្រ្តី​ទីភ្នាក់ងារ​គយ និង​ល្បាត​ព្រំដែន​អាមេរិក​ បន្ទាប់​ពី​ឆ្លង​ព្រំដែន​នៅ​ក្រុង​ Ciudad Juarez ប្រទេស​ម៉ិកស៊ិក​ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩។ 

ក្រុម​ជន​ចំណាកស្រុក​ក្វាតេម៉ាឡា​រង់ចាំ​ទទួល​ការ​ពិនិត្យ​នៅ​ចំណុច​ព្រំដែន​ក្នុង​ក្រុង​ El Paso រដ្ឋ​តិចសាស​ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩។ 

កម្មករ​សំណង់​កំពុង​បញ្ចប់​​ការ​សាងសង់​របង​ព្រំដែន​ប្រវែង​ ៦,៥​ គីឡូម៉ែត្រ​​រវាង​ក្រុង​ Ciudad Juarez ប្រទេស​ម៉ិកស៊ិក និង​ក្រុង​ El Paso រដ្ឋ​តិចសាស ឲ្យ​បាន​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០១៩។