និស្សិតបរទេសដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្ត

Your browser doesn’t support HTML5

សុខភាពផ្លូវចិត្តគឺជាប្រធានបទដ៏ធំមួយនៃការពិភាក្សានៅតាមសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ហើយសាកលវិទ្យាល័យខ្លួនឯងបន្ដសួរនាំនិស្សិតរបស់ខ្លួនដើម្បីធានាថា ពួកគេសុខទុក្ខធម្មតា។ និស្សិតអន្តរជាតិជាច្រើនដែលកំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិកនិយាយថា ការគិតគូរនេះគឺជារឿងថ្មីហើយប្លែក ប៉ុន្តែពួកគេទទួលស្វាគមន៍ចំពោះរឿងនេះ។ អ្នកស្រី Laurel Bowman នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល។