រូបភាពជុំវិញពិភពលោក ០៦ ឧសភា ២០១៩

សិស្សអានសៀវភៅ Quran អំឡុងពេលថ្ងៃដំបូងនៃពិធីបុណ្យរ៉ាម៉ាដននៃសាសនាឥស្លាម នៅក្រុង Medan ប្រទេសឥណ្ឌូនេស៊ី។

កុមារជាគ្រឹស្តសាសនិករង់ចាំសម្តេចប៉ាបនៅវិហារមួយក្នុងក្រុង Rakovski ប្រទេសប៊ុលហ្គារី។

ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn (ទីពីរពីខាងស្តាំ) និងរាជវង្សានុវង្សគង់នៅលើវេរ៉ង់ដាវិមាន Suddhaisavarya Prasad ក្នុងរាជវាំង ដើម្បីបង្ហាញវត្តមានទៅកាន់ប្រជាជនថៃ អំឡុងពេលពិធីបុណ្យឡើងគ្រងរាជ្យ នៅក្រុងបាងកក ប្រទេសថៃ។

ព្រះអង្គម្ចាស់ Harry នៃប្រទេសអង់គ្លេសញញឹមអំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅប្រាសាទ Windsor Castle បន្ទាប់ពីមហាក្សត្រី Meghan ប្រសូត្របានបុត្រា។
រូបភាពបង្ហាញពីការឆាបឆេះយន្តហោះ Superjet-100 ធ្វើឡើងនៅរុស្ស៊ី អំឡុងពេលចុះចតជាបន្ទាន់នៅប្រលានយន្តហោះ Sheremetyevoខាងក្រៅក្រុងមូស្គូ។ មនុស្សយ៉ាងហោចណាស់ ៤០នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
ស្រ្តីម្នាក់ចូលរួមក្នុងពិធីបុណ្យ «Las Mayas» នៅក្រុង Colmenar Viejo ប្រទេសអេស្ប៉ាញ។
កសិករម្នាក់រៀបចំផ្កាកុលាបនៅកសិដ្ឋានមួយនៅក្រុង Haian ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។
អ្នកសារព័ត៌មានម្នាក់បែកញើសជោគខ្នង ខណៈពេលរង់ចាំព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បង្ហាញវត្តមាននៅវេរ៉ង់ដាវិមាន Suddhaisavarya Prasad ទៅកាន់ប្រជាជននៅក្រុងបាងកក។
អ្នកចូលរួមក្នុងពិធីដង្ហែក្បួន «Jack In The Green» នៅក្រុង Hastings ប្រទេសអង់គ្លេស។