រូបភាពជុំវិញពិភពលោក ០៥ ឧសភា ២០២០
កម្មករចំណាកស្រុកដែលជាប់នៅរដ្ឋភាគខាងលិច Rajasthan ដោយសារតែការបិទទីក្រុងដើម្បីការពារការរាតត្បាតវីរុសកូរ៉ូណា សំឡឹងចេញមកក្រៅតាមបង្អួចរថភ្លើងពេលដែលពួកគេមកដល់ស្រុកកំណើតនៅខេត្តភាគខាងកើត West Bengal ប្រទេសឥណ្ឌា។
ញាតិមិត្តប្រមូលផ្តុំគ្នានៅពេលដែលបុគ្គលិកកំពុងជីកដីកប់សាកសពស្លាប់ដោយជំងឺកូវីដ១៩នៅជាយក្រុង St. Petersburg ប្រទេសរុស្ស៊ី។
ចរាចរបានចាប់ផ្តើមកើនឡើងវិញបន្ទាប់រដ្ឋាភិបាលបានដកបំរាមធ្វើដំណើរចេញនៅពេលដែលជំងឺកូវីដ១៩ផ្ទុះក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។
ស្ត្រីម្នាក់ពាក់ម៉ាស់ដើរកាត់មុខមនុស្សក្រមួនដែលគេតាំងក្នុងសារមន្ទីរមួយក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
លោក Chuck Schumer មេដឹកនាំសភានិយាយទៅកាន់អ្នកកាសែតក្នុងសភាអាមេរិកបន្ទាប់ពីសមាជិកសភាបានមកធ្វើការវិញខណៈដែលមានការព្រួយបារម្ភថាកិច្ចប្រជុំនិតិកាលនឹងបង្ក់តឲ្យហានិភ័យលើតំណាងរាស្ត្រនិងបុគ្គលិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
វិចិត្រករ Lionel Stanhope គូររូប Supper at Emmaus ដោយលោក Caravaggio ហើយមានពាក់ស្រោមដៃក្នុងទីក្រុងឡុងដ៍។
សត្វឪម៉ាល់អាស៊ីមកពីជប៉ុនដែលងាប់មួយក្បាលត្រូវបានគេដាក់ដោយម្ជុលក្នុងក្រសួងកសិកម្មនៃរដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។