រូបភាព​ជុំវិញ​ពិភពលោក​ ០៣ ឧសភា ២០១៧

ពន្លឺមួយ​ឆ្នូត​កាត់​មេឃក្នុង​ពេល​អាធ្រាត​នៅ​ពេល​ដែល​យោធាសហរដ្ឋអាមេរិក​ធ្វើ​ការ​សាកល្បង​បាញ់​កាំជ្រួចមីស៊ីលផ្លោង​អន្តរទ្វីប​នៅ​បន្ទាយ​កងកម្លាំង​អាកាស​ Vandenberg Air Force Base ដែល​មានចម្ងាយ​ប្រមាណ​២០៩ គីឡូម៉ែត​ ភាគ​ពាយព្យ​នៃ​ទីក្រុង​ Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

កសិករ​ជិះ​លើ​គោយន្ត​ដែលផ្ទុក​ដោយ​ស្រូវ​ក្នុង​ភូមិ​មួយ​នៅ​ខាង​ក្រៅ​ក្រុង​ Faisalabad ប្រទេស​ប៉ាគីស្ថាន។

ក្រុម​ទាហានបារាំង​យាមល្បាត​នៅ​ជិត​ Eiffel Tower ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​សន្តិសុខ «Sentinelle» ក្នុង​ទីក្រុង​ប៉ារីស។

ប្រជាជន​ដើរ​លើ​កូន​ភ្នំ​ដែល​គ្របដណ្តប់​ដោយ​ផ្ការីកពណ៌ខៀវ​នៅ​ឯសួន Hitachi Seaside ក្នុង​ទីក្រុង  Hitachinaka តំបន់ Ibaraki Prefecture ប្រទេស​ជប៉ុន។

ក្រុម​ប៉ូលិស​កុបកម្មបាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ដែល​ប៉ះ​ទង្គិច​ជាមួយ​នឹង​ក្រុម​បាតុករ​គាំ​ទ្រ​ប្រឆាំង​នឹង​ប្រធានាធិបតី​ Nicolas Maduro ក្នុង​រដ្ឋធានី​ការ៉ាកាស​ ប្រទេស​វ៉េណេស៊ុយអេឡា។

អ្នក​គោរព​ពុទ្ធសាសនា​ម្នាក់​បាន​ស្រោច​ទឹក​ទៅ​លើ​រូប​សំណាក​ព្រះ​ពុទ្ធ​ដើម្បី​ប្រារព្ធ​ថ្ងៃកំណើត​របស់​ព្រះ​នៅ​ទីក្រុង​ហុងកុង។

ក្មេងស្រីៗ​បាន​សើម​ខ្លួន​នៅពេល​ដែល​ពួកគេ​ព្យាយាម​បំពេញទឹក​ក្នុង​ធុងពី​អាង​ស្តុក​ទឹក​របស់​ក្រុង​នេះ​នៅ​ថ្ងៃ​ដ៏​ក្តៅ​មួយ​ក្នុង​ទីក្រុង​ញូវដេលី​ ប្រទេស​ឥណ្ឌា។

បុគ្គលិក​កំពុង​ធ្វើការ​លើ​ស្បែក​ជើង​ប្រពៃណី​ធ្វើ​ពី​ក្រណាត់ក្នុងស្រុក​ Yiyuan ខេត្ត​ Shandong កាល​ពី​ថ្ងៃទី​០២ ឧសភា​ ២០១៧។

សត្វ​ក្ងាន​អេហ្ស៊ីបមួយ​ក្បាល​កំពុង​ហោះ​ចុះ​នៅ​ទន្លេ Main ក្នុង​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

លោក​ Saad Mohammed កំពុង​ពន្លាត​ឯកសារ​មួយ​ដែល​លោក​ហៅ​ថា​ជាកំណែសរសេរ​ដោយដៃ​ធំបំផុត​នៃ​គម្ពីរ​ Koran ក្នុង​ពិភពលោក​ដែល​មាន​ប្រវែង​៧០០​ម៉ែត្រ ក្នុង​ទីក្រុង​ Belqina ភាគខាងជើង​រដ្ឋ Cairo ប្រទេស​អេហ្ស៊ីប។

កុមារ​កំពុង​ឆ្លុះ​មើល​តាម​កែវយឹត ក្នុង​ការ​តាំង​បង្ហាញ​ឧបករណ៏​និង​សមត្ថភាព​​កងកម្លាំង​ការពារ​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ​លើកទី​៦៩ នៅ​ភាគ​ខាងត្បូង​ទីក្រុង​ Sderot កាល​ពី​ថ្ងៃទី​០២ ឧសភា ២០១៧។

អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ Botafogo ប្រទេសប្រេស៊ីល​ហ៊ោ​អបអរ​មុន​នឹង​ការ​ប្រកួត​បាត់ទាត់ Copa Libertadores ចាប់ផ្តើម រវាងក្រុម​ Barcelona នៃ​ប្រទេស​អេក្វាទ័រ នៅ​កីឡដ្ឋាន​ Nilton Santos ក្នុង​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃទី​០២ ឧសភា ២០១៧។