រូបភាពជុំវិញពិភពលោក ២៧ ឧសភា ២០២០
បុរសម្នាក់ស្លៀកឈុតការពារជំងឺកូវីដ១៩ ដើរនៅលើស្ពានថ្មើរជើងមួយក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។
បុគ្គលិកពាក់ម៉ាស់ការពារឈរនៅការដ្ឋានសាងសង់មួយនៃទីលានវាយតេនីស Philippe Chatrier និងដំបូលថ្មីដែលទើបនឹងសង់ហើយនៅកីឡដ្ឋាន Roland Garros ទីក្រុងប៉ារីស។
មនុស្សម្នាប្រមូលផ្តុំគ្នាលើដំបូលមួយនៅឆ្នេរដែលត្រូវបានហាមឃាត់មិនឲ្យមនុស្សចូលក្នុងអំឡុងម៉ោងនេះនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ស្ត្រីជនជាតិសូម៉ាលីម្នាក់លួចមើលចេញមក្រៅតង់នៅជំរំបណ្តោះអាសន្នមួយដែលត្រូវបានរៀបចំឡើងដោយជនស្ម័គ្រចិត្ត Utopia 56 ដើម្បីឲ្យជនចំណាកស្រុករួមមានជនភៀសខ្លួននិងជនស្វែងរកសិទ្ធជ្រកកោនជាង៥០នាក់ស្នាក់នៅបណ្តោយបឹង Bassin de la Villette ក្នុងទីក្រុងប៉ារីស។
មនុស្សម្នាឈរមើលពីស្ពានថ្មើរជើងខណៈដែលប៉ូលិសកូបកម្មឈរយាមនៅខាងក្រៅអគារនៅខាងក្រោមស្ពានក្នុងទីក្រុងហុងកុង។
វេជ្ជបណ្ឌិត Islam Muradov (ស្តាំ) ធ្វើការវះកាត់បន្ទាន់ក្នុងមន្ទីរពេទ្យ City Clinical Hospital Number 15ដែលទទួលព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
សត្វខ្លាឃ្មុំទឹកកកពីរក្បាលសម្រាកនៅក្នុងសួនសត្វ Aalborg Zoo នៅពេលដែលសួនសត្វនេះត្រូវបានបើកដំណើរការម្តងទៀតបន្ទាប់ពីត្រូវបានបិទអំឡុងពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាតក្នុងទីក្រុង Aalborg ប្រទេសដាណឺម៉ាក។
បុរសនិងស្ត្រីម្នាក់បរិភោគអាហារពេលល្ងាចជាមួយគ្នាក្រោមរបាំងការពារក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងប៉ារីស។ នៅពេលភោជនីយដ្ឋានក្នុងប្រទេសបារាំងរៀបចំបើកដំណើរការឡើងវិញ ភោជនីយដ្ឋានមួយចំនួនវិនិយោគលើរបាំងប្លាស្ទិករាងដូចអំពូលភ្លើងដើម្បីការពារការឆ្លងវីរុសកូរ៉ូណា។